មន្ត្រីផ្កាយ​២ ​និងកូ​ន​ចៅ​២​នាក់ ​ត្រូវ​បាន​បញ្ចូន​ដល់​តុលាការ​ហើយ​នៅ​រសៀល​នេះ​ ពាក់ព័ន្ធ​ការ​ជុំ​គ្នា​ផឹ​ក​ស៊ី បំពាន​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​

2021/04/27 09:59:58 am        104

ភ្នំពេញ ​៖ មន្ត្រី​នគរបាល​ផ្កាយ​២​ម្នាក់ ​និង​កូន​ចៅ​២នា​ក់ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កម្ម​វិធី​ផឹក​ស៊ី​រាំរែក​ និង​លេងប៉ាត​ម្សៅ ដោ​យមា​ន​ការ​ចូល​រួម​ពី​អ្នក​ផ្ទះ​ជួល​ប្រមាណ ​៣០ ​ទៅ​៤០​នាក់ ​នៅ​សង្កាត់​ស្ទឹងមាន​ជ័យ​៣ ​ខណ្ឌមា​នជ័យ​ ត្រូវ​បាន​បញ្ចូន​ទៅ​ដល់​តុលាការ​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ​ខែ​មេសា ​ឆ្នាំ​២០២១​នេះ ​ដើម្បី​តុលាការ​បន្ត​នីតិ​វិធី​ច្បាប់​ ។​

សំណុំ​រឿង​ ជន​ទាំង​៣ ​ត្រូវ​ស្ថិត​ក្រោម​ការ​សាក​សួរ​នាំ ​ពីសំ​ណាក់ ​លោក ​សុក ​កែវ​បណ្ឌិត​ ព្រះរាជ​អាជ្ញារ​រង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ។

គួរ​រំលឹក​ថា ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ​ខែ​ឆ្នាំ​ដដែល​ គេ​សង្គេត​ឃើញ ​ក្រុម​គ្រូពេទ្យ​បាន​ចុះ​ទៅដល់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​មានជ័យ​ទី​៣ ​ដើម្បី​ធ្វើ​សំណាក​លើ​មន្ត្រី​នគរបាល​ផ្កាយ​២ ​និង​កូន​ចៅ​ផង​ដែរ ​ដើម្បីតេស្ត​រកមេរោគ​កូវីដ​១៩​ មុន​បញ្ចូន​ទៅ​តុលាការ​ ។ ​

សូម​បញ្ជាក់​ថា ​ជន​ទាំង​៣​នាក់​ មានឈ្មោះ ទី១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ជាមន្ត្រីនគរបាល មានឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ទោ មុខងារជាអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ , ទី២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក និងទី៣ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក ។

ពួក​គេទាំ​ង​៣នា​ក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការជា​មួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ ​ធ្វើ​ការ​ឃាត់ខ្លួ​ន ​ក្រោយ​ពួក​គេ​បាន​រៀបចំ​កម្ម​វិធី​ផឹកស៊ី​រាំរែក ​និង​លេង​ប៉ាត​ម្សៅ ​ដោយ​មាន​ការ​ចូល​រួ​ម​ពី​អ្ន​កផ្ទះ​ជួល​ប្រមាណ ៣០ ទៅ៤០​នាក់​ កាល​ពី​វេលាយប់​ថ្ងៃ​ទី១៦​ ខែ​មេសា ​ឆ្នាំ២០២១ ​នៅក្នុ​ងភូ​មិដំ​ណាក់ធំ​២​ សង្កាត់​ស្ទឹងមាន​ជ័យ​៣ ​ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ ​។

តាម​ប្រភព​ព័ត៌មាន​ អោយ​ដឹង​ថា ​ក្រោយទ​ទួល​បាន​ព័ត៌មា​ន​ពីប្រ​ជាពលរដ្ឋ ​និង​រហូត​មាន​ការ​ឡាយ​តាមហ្វេសបុ​ក​ទៀត​នោះ ​ឯកឧត្ដម​ ឃួង ស្រេង បាន​បញ្ជាឲ្យ​កម្លាំង​សមត្ថកិច្ច​មូល​ដ្ឋាន​ ដោយ​មាន​ការ​សហការ​ចូលរួមពី​កម្លាំង​នគរបាល​អន្តរាគមន៍ នៃអ​គ្គស្នងការ ​បាន​ចុះ​ទៅ​ជា​បន្ទាន់​ ទៅ​ដល់​លំនៅឋា​ន​ជន​ដែលបំពា​ន​បំរាម​រាជ​រដ្ឋាភិបាល​ខាង​លើ ​ដើម្បី​មាន​វិធានការ ​។ ពេល​កម្លាំង​សមត្ថ​កិច្ច​ចុះ​ទៅ​ដល់​ ពិត​ជា​ឃើញមាន​ការ​ជួប​ជុំ​ផឹក​ស៊ី​រាំរែក​ និង​ប៉ាត​ម្សៅប្រា​ក​ដមែន ​ទើប​កម្លាំង​នគរបាល​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៣នាក់​ ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​ម្នាក់ ​និង​អ្នក​នៅ​ជា​មួយ​២​នាក់​ទៀត ​ដោយ​ឡែក​មនុស្សមួ​យចំ​នួនទៀត​បានរ​ត់ចូល​ផ្ទះ​ជួល​អស់​ពេលស​មត្ថកិច្ច​ទៅ​ដល់​ ។

តាម​ប្រភព​ពី​មន្ត្រីនគរបាល អោយដឹងថា ការចុះប​ន្ទាន់​ ក្នុង​ការ​ឃាត់​មនុស្ស ​និង​បញ្ឈប់​កម្ម​វិធី​ផឹក​ស៊ី​ខាង​លើ ​គឺ​ធ្វើ​ឡើង ​ដើម្បី​ធ្វើ​ការ​ទប់ស្កា​ត់​ការ​រីក​រាល​ដាល​នូវ​ជំងឺ​កូវីដ​១៩ ​ពិសេស​នោះ​ គឺ​អនុវត្ត​អោយ​មានប្រសិទ្ធិ​ភាព​ តាម​សេចក្តី​សម្រេច​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​ការ​ហាម​ប្រាម​មិន​អោយ​មានការ​ជួប​ជុំ​ផឹក​ស៊ី ​ក្នុង​កាលៈទេសៈ​ ដែល​ប្រទេស​ជាតិ​កំពុង​ជួប​ការ​លំបាក ​ជា​មួយ​នឹង​ជំងឺ​កូវីដ​១៩ ​៕​អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        79
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        49
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm