ឧស្សាហកម្ម​ផលិត​អាវុធ​កើន​ឡើង ខណៈ​អឺរ៉ុប​ខាងកើត​ប្រឹងប្រែង​ផ្ដល់​ជំនួយ​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​

2022/11/25 06:57:00 pm        406

​អឺរ៉ុប​ខាងកើត៖ ឧស្សាហកម្ម​ផលិត​អាវុធ​របស់​អឺរ៉ុប​ខាងកើត កំពុង​បង្កើន​ការផលិត​កាំភ្លើង​វែង គ្រាប់កាំភ្លើង​ធំ និង​យុទ្ធោបករណ៍​ផ្សេងទៀត ដែល​គេ​មិនដែល​មើល​ឃើញ​ចាប់​តាំងពី​សង្គ្រាម​ត្រជាក់​មក ខណៈ​រដ្ឋាភិបាល​នានា​ក្នុង​តំបន់​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​អ៊ុយ​ក្រែ​នប្រយុទ្ធ​ជាមួយ​រុស្ស៊ី​។

​បណ្ដា​សម្ព័ន្ធមិត្ត​ដែល​បាន​កំពុង​ផ្គត់ផ្គង់​អាវុធ និង​គ្រឿងយុទ្ធោបករណ៍​យោធា​ដល់​ទី​ក្រុង Kyiv ចាប់​តាំង​ពី​រុស្ស៊ី​បាន​វាយលុក​ចូល​ប្រទេសជិតខាង​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​បាន​កំពុង​អស់​អាវុធ​ក្នុង​ឃ្លាំង​របស់​ខ្លួន​។ វិទ្យាស្ថាន Kiel សម្រាប់​ការ​តាមដាន​សេដ្ឋកិច្ច​សកល​បាន​បង្ហាញ​ថា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ប្ដេជ្ញា​ផ្ដល់​ជំនួយ​យោធា​ដោយ​ផ្ទាល់ ​ឲ្យ​បាន​ច្រើន​បំផុត​ដល់​អ៊ុយ​ក្រែ​ន​កាលពី​ចន្លោះ​ថ្ងៃទី​២៤ ​ខែមករា និង​ថ្ងៃ​ទី​៣​ ខែ​តុលា ក្នុង​នោះ​ប៉ូឡូញ​ឈរ​នៅ​លំដាប់​ទី​៣ ហើយ​សាធារណរដ្ឋ​ឆែក​ឈរ​នៅ​លំដាប់​ទី​៩​។

​អតីត​ក្រុម​ប្រទេស​សន្ធិសញ្ញា​វ៉ា​សូវីមួយ​ចំនួន​នៅតែ​ប្រយ័ត្នប្រយែង​ជាមួយ​ប្រទេស​រុស្ស៊ី ដែល​ជា​បងធំ​របស់​ខ្លួន​ក្នុង​សម័យ​អតីត​សហភាពសូវៀត និង​មើល​ឃើញ​ការ​ជួយ​អ៊ុយ​ក្រែ​ន​គឺជា​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។ ប៉ុន្តែ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នានា​រាប់​សិប​នាក់ ក្រុមហ៊ុន និង​ក្រុមអ្នកវិភាគ​ជាច្រើន​ដែល​បាន​ប្រាប់​សារព័ត៌មាន Reuters បាន​និយាយ​ថា ជម្លោះ​នេះ​ក៏បាន​បង្ហាញ​ឲ្យ​ឱកាស​ថ្មី​ផង​ដែរ​ សម្រាប់​ឧស្សាហកម្ម​ផលិត​អាវុធ​របស់​តំបន់​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        373
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        420
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm