អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ដោះដូរ​ឈ្លើយសឹក​សង្គ្រាម ៥០​នាក់​ម្ខាងៗ

2022/11/25 07:37:48 pm        933

​អ៊ុយក្រែន៖ មន្ត្រី​នៅ​ទីក្រុង Kyiv និង​ទីក្រុង​មូ​ស្គូ​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​បាន​អនុវត្ត​ការដោះដូរ​ឈ្លើយសឹក​សង្គ្រាម​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ភាគី​ទាំងពីរ​បាន​ប្រគល់​មនុស្ស​ចំនួន ៥០​នាក់​។

វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ទីបញ្ជាការ​សម្របសម្រួល​ សម្រាប់​ការ​អនុវត្តន៍​ចំពោះ​ឈ្លើយសឹក​សង្គ្រាមបាន​បង្ហាញ ​ពី​មនុស្ស​មួយ​ក្រុម​ដើរ​តាម​ដង​ផ្លូវ​ដែល​រង​ការខូចខាត​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈដែល​គេ​ឮ​អ្នក​មួយចំនួន​និយាយថា​ «​ជោគជ័យ​អ៊ុយ​ក្រែ​ន​»​។ សារព័ត៌មាន Reuters មិនអាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​អំពី​កាលបរិច្ឆេទ​ដែល​វីដេអូ​ និង​ទីតាំង​ត្រូវ​បាន​ថត​នោះទេ​។ ក្រសួង​ការពារជាតិ​រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​ដោះលែង​ទាហាន​រុស្ស៊ី ៥០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​។​ លោក Andriy Yermak ប្រធាន​រដ្ឋបាល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយ​នៅ​លើ​បណ្ដាញ Telegram ថា ​អ៊ុយ​ក្រែ​ន​បាន​ទទួល​ទាហាន ៤៨​នាក់​ និង​មន្ត្រី​ពីរ​នាក់​ដែល​ក្នុង​នោះ​មាន​ទាហាន​ម៉ា​រី​ន​ទាហាន​ថ្មើរជើង​ឆ្មាំ​ព្រំដែន​ និង​សមាជិក​ការពារ​ទឹកដី​។

លោក Yermak និយាយ​ថា យើង​បាន​រៀបចំ​ដើម្បី​នាំ​យក​អ្នកការពារ​ទីក្រុង Mariupol ១៩​នាក់​មកវិញ ព្រមទាំង​ឈ្លើយ​សឹក​សង្គ្រាម​ ១៥នាក់ពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Chornobyl និង ៧​នាក់​មកពី​កោះ Zmiiny​។ ​លោក Denis Pushilin ប្រធាន​ផ្នែក​នៃ​តំបន់ Donetsk របស់​អ៊ុយ​ក្រែ​ន​គាំទ្រ​ដោយ​ទីក្រុង​មូ​ស្គូ ដែល​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​រុស្ស៊ី​បាន​និយាយ​ថា ការដោះដូរ​ឈ្លើយសឹក​ជាមួយ​ទីក្រុង Kyiv បាន​ធ្វើ​ឡើងដោយមាន​អ្នកទោស ៥០​នាក់នៅ​ភាគី​ទាំងសងខាង​។ រហូតមកដល់​ពេលនេះ​ទីក្រុង Kyiv និង​ទីក្រុង​មូ​ស្គូ​បាន​ដោះដូរ​ឈ្លើយ​សឹកសង្គ្រាម​ជាង ១,០០០​នាក់​ចាប់​តាំងពី​ការ​ចាប់ផ្តើម​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ក្នុង​ខែ​កុម្ភៈ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        22
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        65
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm