នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញបើកវគ្គបំប៉នជំនាញដល់នគរបាលការពារព្រំដែនគោក និងទឹក

2022/11/25 08:44:22 pm        1.2 K

ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិ ប្រចាំទិស ភូមិភាគទី៤ និងទី៥ នៅថ្ងៃទី២៤​ ខែវិច្ឆិកា ម្សិលមិញនេះ ​បានអញ្ជើញក្នុងពិធីបើកវគ្គបំប៉ន មុខជំនាញ បញ្ជាការ សេនាធិការ វរសេនាតូចនគរបាលការពារព្រំដែន គោក-ទឹក និងវរសេនាតូចនគរ បាលអន្តរាគមន៍ជាច្រើននាក់ នៅខេត្តព្រះវិហារ។

ថ្លែងនៅក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ​បានលើកឡើងថា ឯកឧត្តម សូមគាំទ្រទាំងស្រុង ​ចំពោះការផ្តល់វគ្គបណ្តុះបណ្តាលបន្ថែម ដល់នគរបាលការពារព្រំដែន ​ដើម្បីឲ្យពួកគេទទួលបាននូវចំណេះដឹងជំនាញថ្មីបន្ថែមទៀត ក្នុងគោល​បំណងបម្រើឲ្យកិច្ចការពារបូរណភាពទឹកដី ​និងអធិបតេយ្យជាតិ ប្រកបដោយប្រសិទ្ធភាពនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានជំរុញលើការងារលើកកម្ពស់សមត្ថភាពកងកម្លាំង នគរបាលការពារព្រំដែនជាប់ជាប្រចាំ ដើម្បីឆ្លើយតប​នឹងស្ថានភាពជាក់ស្តែងនៃការរីកចំរើន​របស់​ប្រទេសជាតិ ជាពិសេសស្របតាមគោលការណ៍ដឹកនាំ​របស់សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី ​និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ​និងអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់​អគ្គស្នការដ្ឋាននគរបាល ជាតិ ​ដែលយកចិត្តទុកដាក់គិតគូរដល់ការធ្វើកំណែទម្រង់​កងកម្លាំង​នគរបាលការពារព្រំដែនទាំងអស់នោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ខេង សុមេធ ​ក៏បានធ្វើការក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ដែល បានចូលរួមនូវវគ្គបណ្តុះបណ្តាលនេះ ​គប្បីត្រូវប្រកាន់ខ្ជាប់នូវវិន័យ បទបញ្ជានានារបស់សាលា​ហ្វឹកហ្វឺន ​ជាពិសេសត្រូវ​មានឥរិយាបថល្អ សេចក្តី​ថ្លៃថ្នូរ​ ស័ក្ដិសម​ជា​កងកម្លាំងឯកភាព សំដៅ​លើកកម្ពស់កិត្តិយស និង​កិត្យានុភាព រ​បស់កងកម្លាំងនគរបាលជាតិយើងផងដែរ។

ឯកឧត្តម ក៏បានជំរុញឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដា ​ខិតខំក្រេបជញ្ជក់ នូវមុខវិជ្ជា​ដែលក្រុម​គ្រូបង្វឹកបានបង្ហាត់បង្រៀននេះ​ ទៅតាមកម្មវិធី ​ដែលគ្រោងទុក ដើម្បីបង្កើនសមត្ថភាព និង​បំពេញតួនាទី ភារកិច្ចប្រកបដោយវិជ្ជាជីវៈផងដែរ។

យ៉ាងណាក៏ដោយនៅក្នុងកម្មវិធីនោះ ​ឯកឧត្តមនាយឧត្តមសេនីយ៍​ ក៏បានអំពាវនាវដល់សិក្ខាកាម ទាំងអស់​ត្រូវជៀសឲ្យ​ឆ្ងាយពីគ្រឿងញៀនផងដែរ៕


អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        97
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        144
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm