កើត​នៅ​កាមេរូន​រស់នៅ​ស្វីស និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ឱ្យ​ស្វីស​យកឈ្នះ​កា​មេ​រូ​ន​នៅ World Cup

2022/11/25 09:07:19 pm        71

​បាល់ទាត់៖ ​ក្រុម​ស្វ៊ី​ស​បានចាប់ផ្តើម World Cup 2022 របស់ខ្លួន​ជាមួយនឹង​ជ័យជំនះ ១-០ លើ​ក្រុម​មកពី​ទ្វីបអាហ្វ្រិក​កា​មេ​រូ​ន ១-០ នៅក្នុង​ពូ​ល G​។ ​​គ្រាប់​បាល់​ជ័យជំនះ​របស់​ស្វ៊ី​ស​សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Monaco, Breel Embolo នៅ​នាទី​ទី​៤៨ តែ​មិនមាន​ការអបអរសាទ​រ​គ្រាប់​បាល់​របស់ខ្លួន​ឡើយ​។

​កីឡាករ​វ័យ ២៥ឆ្នាំ​រូបនេះ​មាន​ដើម​កំណើត​នៅ​ទឹក​ដីកា​មេ​រូ​ន តែ​ក៏បាន​ផ្លាស់​មក​រស់នៅ​ទឹកដី​ស្វ៊ី​ស​តាំងពី​អាយុ ៦ឆ្នាំ​ជាមួយ​ក្រុមគ្រួសារ និង​ទទួលបាន​សញ្ជាតិ​ស្វ៊ី​ស​នៅ​ឆ្នាំ​២០១៤​។ ​នេះ​ជា​បី​ពិន្ទុ​ដ៏​មាន​សារសំខាន់​សម្រាប់​ស្វ៊ី​ស​នៅក្នុង​ពូ​ល G នេះ ខណៈដែល​គ្រូបង្វឹក​ស្វ៊ី​សលោក Murat Yakin ធ្លាប់បាន​ប្រាប់ Embolo មុន​ការប្រកួត​ថា​មិត្តភាព​គឺ​មិត្តភាព ​តែ​ការប្រកួត​ពួកគេ​គឺជា​គូប្រកួត​របស់​យើង ហើយ​ក្រោយ​ចប់​ការប្រកួត​លោក Yakin បានបង្ហាញ​អារម្មណ៍​រីករាយ​ដែល Embolo ធ្វើបាន​។

​​ចំណែក​គ្រូបង្វឹក​កា​មេ​រូ​ន​លោក Rigobert Song បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ផងដែរ​ថា លោក​ចង់បាន Embolo មក​រួម​ក្រុម​ណាស់ តែ​ថ្វីបើ​ចាញ់​លោក​ពិត​ជាមាន​មោទនភាព​ចំពោះ Embolo និង​ចំពោះ​ប្រជាជន​កា​មេ​រូ​ន​ផងដែរ ចំពោះ​កាយវិការ​ដ៏​ល្អ និង​គួរឱ្យ​គោរព​របស់ Embolo នៅ​ចំពោះមុខ​អ្នកគាំទ្រ​ក្រុម​ទាំងសងខាង​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        4
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm