កាកបាទក្រហមបើកវគ្គបំប៉នសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់គ្រូបង្គោលទាំង២៥សាខា

2022/11/26 01:46:27 am        46

ភ្នំពេញ ៖ ដើម្បីលើកកម្ពស់ច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៥ ខែវិច្ឆកា ២០២២នេះ កាកបាទក្រហមកម្ពុជា បានបើកវគ្គបំប៉ន ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទៅដល់សាខាទាំង២៥ រាជធានី-ខេត្ត ដែលធ្វើឡើងនៅអគារទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ ក្រោមអធិបតីភាពលោក ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ និងមន្រ្តីជំនាញធ្វើបទបង្ហាញអញ្ជើញមកពី អគ្គស្នងការនរគបាលចរាចរណ៍ផ្លូវគោក និង ក្រសួងសាធារណៈការនិងដឹកជញ្ជូន។ ​

ថ្លែងក្នុងឱកាសបើកវគ្គបំប៉ន ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កក្រក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន កាកបាទក្រហមកម្ពុជា ដល់ប្រធានក្រុមការងារ ទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ដែលតែងតែឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ទាំងកម្លាំងកាយ កម្លាំងចិត្ត ជាមួយមន្ដ្រីក្រុមប្រតិបត្តិ យុវជន និងអ្នកស្ម័គ្រចិត្ត កក្រក ក្នុងការបំពេញការងារ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះនាយក នាយិកាសាខា មន្ត្រីទទួលបន្ទុកការងារសុវត្ថិភាពចរាចរណ៍ កក្រក ទាំង២៥ រាជធានី ខេត្ត ដែលបានចំណាយពេលវេលា និងមានឆន្ទៈខ្ពស់ មកចូលរួមវគ្គបណ្តុះបណ្តាល ជនបង្គោលសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ។ លោកជំទាវបានឱ្យដឹងថានេះជាលើកទី១ហើយ ដែលថ្នាក់កណ្តាលបានបើកវគ្គបណ្តុះបណ្តាល គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ជូន សាខា កក្រក ទាំង២៥រាជធានី ខេត្ត ដែលនេះគឺជារួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងអនុវត្តផែនការជាតិទសវត្សរ៍ សុវត្ថិភាពចរាចរណ៍ឆ្នាំ ២០២១-២០៣០ ដើម្បីកាត់បន្ថយអត្រាស្លាប់ របួសនិងពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០%នៅឆ្នាំ២០៣០។ ​

ក្នុងឆ្នាំ២០២២នេះ បើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ បានបង្ហាញថា ក្នុងឆមាសទី១ឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍កើន៣០% មានអ្នកស្លាប់៩៤២នាក់ និងមានអ្នករបួស ១៤២៩នាក់ ក្នុងនោះស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូមាន៨១% ស្មើនឹង៧៥៩នាក់ នៃអ្នកស្លាប់សរុប ៩៤២នាក់។ មូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាពការមិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនប្រកាន់ស្តាំ ងងុយ ប្រើប្រាស់ទូរស័ព្ទពេលបើកបរជាដើម។ល។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា ដើម្បីជាទុននិងទុកជា​ចំណេះដឹងថ្មីបន្ថែម សម្រាប់សាខាទាំងអស់ ការរៀនសូត្រថ្ងៃនេះគឺ ជាការក្រើនរំលឹកទុកជាខ្លឹមសារ ជំនួយស្មារតី សម្រាប់ធ្វើផែន​ការបណ្តុះបណ្តាល សុវត្ថិភាពចរាចរណ៍ជូនយុវជន អ្នកស្ម័គ្រចិត្ត កក្រក និងធ្វើយុទ្ធនាការផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវ ពីច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានក្រមសីលធម៌ក្នុងការប្រើប្រាស់ផ្លូវ កត្តាគួរធ្វើ និងកត្តាមិនគួរធ្វើ ពេលបើកបរ ដើម្បីបង្ការនិងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋខ្មែរ ពីឃាតករលាក់មុខមួយនេះ។

ក្នុងឱកាសនោះឃើញថាសិក្ខាកាម ដែលជាមន្រ្តីថ្នាក់ដឹកនាំសាខា កក្រក ទាំង២៥ រាជធានី-ខេត្ត បានខិតខំស្តាប់ គ្រូឧទេសន៍ ដែលបានធ្វើបទបង្ហាញពីប្រធានទបថ្មីក្នុងថ្ងៃនេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត នៅតាមសាខានិងសហគម៕ ​អត្ថបទ ៖ សំងីម

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm