ក្រសួង​សុខាភិបាល​ប្រកាស​ថា ពលរដ្ឋ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ នាំ​ឱ្យ​​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៤១​នាក់

2021/04/27 09:59:58 am        202

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ខ្មែរ ២​នាក់​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ​១៩​កាល​ពី​យប់​ថ្ងៃ​ម្សិល​មិញ និង​ថ្ងៃ​ពុធ​កន្លង​មក​នេះ ដែល​ធ្វើ​ឱ្យ​ចំនួន​មនុស្ស​ស្លាប់​សរុប​កើន​ដល់ ៤១​នាក់​ហើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន ក្រសួង​សុខាភិបាល​និយាយ​ថា ស្ត្រី​​អាយុ ៤៨​ឆ្នាំ​ដែល​រស់នៅ​ឯ​ខេត្ត​កំពង់ធំ បាន​ស្លាប់​នៅ​ម៉ោង​ ១០:២០​នាទី​​យប់​ថ្ងៃ​ម្សិ​លមិញ​​នេះ នៅ​មុន​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ។

ក្រសួង​បញ្ជាក់​ថា លទ្ធផល​ពិនិត្យ​សំណាក​ស្ត្រី​​រូប​នេះ បង្ហាញ​ថា គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​ស្ថានភាព​សុខភាពរបស់​គាត់​ហត់​ដង្ហក់​ខ្លាំង​។

ក្រសួង​សុខាភិបាល​ប្រកាស​ផង​ដែរ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត​វ័យ ៧០​ឆ្នាំ​ ដែល​រស់​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ បាន​ស្លាប់​កាល​ពី​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​​១៥ ខែ​មេសា នៅ​ឯ​ផ្ទះ​របស់​គាត់ ហើយ​លទ្ធផល​ពិនិត្យ​សំណាក​ដែល​យក​ពី​សព​បុរស​នេះ បង្ហាញ​ថា រូប​គាត់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។

ក្រសួង​បញ្ជាក់​ថា បុរស​រូប​នេះ​មាន​ស្ថានភាព​ក្ដៅ​ខ្លួន ក្អក និង​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ផង​ដែរ នៅ​មុន​ពេល​ទទួល​មរណភាព។

គិត​មក​ដល់​ថ្ងៃ​នេះ មនុស្ស ៤១​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​ចាប់​តាំង​ពី​ពេល​ដែល​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក​នេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm