មន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ ពង្រឹងសេវាកម្មទេសចរណ៍សម្រាប់ពិធីបុណ្យសមុទ្រខាងមុខ

2022/11/27 07:09:43 pm        896

ព្រះសីហនុ៖ ក្នុងគោលដៅអបអរពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងដើម្បីជំរុញការចូលរួមក្នុងយុទ្ធនាការកម្ពុជា ជា“គោលដៅ​ទេសចរណ៍​ស្អាត បៃតង និងសុវត្ថិភាព” និងចលនា ប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អបដិសណ្ឋារកិច្ចល្អ”។

ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំលេខ ០០៨ ចុះថ្ងៃទី៦ ​ខែតុលា ឆ្នាំ២០២២ ឱ្យមន្ទីរ​ទេសចរណ៍​ខេត្តគោលដៅតំបន់ឆ្នេរ ​(ខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប) ត្រូវ​បន្ត​ចុះ​ណែនាំ​ដល់គ្រប់មូលដ្ឋាន​អាជីវកម្មទេសចរណ៍ ​ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធាន​សុវត្ថិភាព​ទេសចរណ៍ និតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។

ផ្ដល់កិច្ចសហការល្អជាមួយ​សមត្ថកិច្ចគ្រប់ ជាន់ថ្នាក់ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់​ធ្នាប់​សាធារណៈ ភាពស្អាត​ ពិសេសចំពោះសេវាកម្មមួយចំនួន ដែលតម្រូវឱ្យមានការយកចិត្តទុក​ដាក់​ខ្ពស់​អំពីសុវត្ថិភាព (ការដឹកជញ្ជូន កីឡាទេសចរណ៍ ​សកម្មភាពទេសចរណ៍ ដែលមាន​លក្ខណៈផ្សងព្រេងជាដើម)។

ត្រូវរៀបចំចំណតឱ្យបានគ្រប់គ្រាន់​សម្រាប់ជូនភ្ញៀវទេសចរ ​ដែលមកទទួល យកសេវាកម្ម​របស់ខ្លួន។ ត្រូវតុបតែងលម្អទាំងផ្នែកខាងក្នុង​ និងខាងក្រៅអាជីវកម្ម ​ត្រូវបង្ហាញនូវវប្បធម៌ខ្មែរ អត្តសញ្ញាណខ្មែរ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ។ ផ្នែកខាងក្រៅអាជីវកម្ម ត្រូវមានតុបតែងភ្លើងលម្អ និង​ដាក់បង្ហាញ​ ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ផ្នែកខាងក្នុងអាជីវកម្មត្រូវដាក់តាំង​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណា ចក្រកម្ពុជា​ទាំង៣។ ត្រូវដាក់បង្ហាញផលិតផល​ ឬសេវាកម្មរបស់ខ្លួនជាសាធារណៈតាមគ្រប់ទម្រង់ ​និងត្រូវ​មាន​បញ្ជាក់ពីតម្លៃ ​និងលក្ខខណ្ឌអនុវត្តផ្សេងៗឱ្យបានច្បាស់លាស់។ត្រូវក្រើនរំលឹកនិងបណ្ដុះបណ្ដាលបុគ្គលិកអំពីបដិសណ្ឋារកិច្ច​ និងជំនាញដែលចាំបាច់។ ត្រូវយកចិត្តទុកដាក់ចំពោះបន្ទប់ទឹកសាធារណៈ​ ត្រូវលាងសម្អាតជាប្រចាំ​ និងឱ្យបាន​ញឹកញាប់។ ត្រូវអនុវត្តរាល់​បទប្បញត្តិ​ជាធរមាន ​និង​រាល់​ការ​ណែនាំ​របស់ក្រសួងទេសចរណ៍ ​និងរដ្ឋបាលខេត្ត៕ អត្ថបទ៖ គង់ ប៊ុនថា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm