ផ្នែកពាក់ព័ន្ធជំរុញកាត់បន្ថយសំរាមប្លាស្ទិក នៅតំបន់ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប

2022/11/27 07:26:40 pm        1.2 K

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប និងអង្គការមូលនិធិទំពាំងស្នងឫស្សី និងអង្គការដៃគូឈ្មោះ Ocean Recovery Alliance​ ចាប់ផ្តើមគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀស ឱ្យអនុវត្តន៍​កម្មវិធី​គ្រប់គ្រង​កាកសំណល់ និងប្រមូលយកប្លាស្ទិក នៅតាមផ្ទះបណ្ដែត ដើម្បីបរិស្ថានស្អាត អនាម័យល្អ ក្នុង​តំបន់ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាប។

លោក អ៊ុ សារី ចៅសង្កាត់ចុងឃ្នៀស បានឱ្យដឹងថា ចុងឃ្នៀសជាសហគមន៍មួយ ដែលពលរដ្ឋភាគ​ច្រើន​រស់នៅលើផ្ទះបណ្តែតទឹក ដូច្នេះការរស់នៅប្រចាំថ្ងៃចៀសមិនផុតពីការបោះចោល​សំរាម​ចូល​ទៅ​ក្នុងទឹក ជាពិសេសសំរាមប្លាស្ទិក​ ដែលបង្កផលផលប៉ះពាល់ដល់ធម្មជាតិ ​ជីវៈចម្រុះ និង​សុខភាព​មនុស្ស។

លោកថា ទោះបីយុទ្ធនាការនេះ ​មិនមិន​ជាលើកទី១​ក៏ពិតមែន ​តែអាជ្ញាធរសង្កាត់ ​និងបងប្អូន​ប្រជា​ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ប្តេជ្ញាថា​ នឹងចូលរួមកាន់តែសកម្មបន្ថែមទៀតជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និងអង្គការដៃគូ ​ធ្វើយ៉ាងណាឱ្យសហគមន៍ចុងឃ្នៀស ក្លាយ​ជាសហគមន៍មួយគ្មាន​ការ​បំពុល​ដោយសំរាមប្លាស្ទិក។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប​ ខេត្តសៀមរាបក្រៅពីការចូលមកទស្សនា​កម្សាន្ត​ប្រាសាទ​អង្គរវត្ត ​និងប្រាសាទបុរាណជាច្រើនហើយនោះ​ ភ្ញៀវទេសចរ តែងចូលមកទស្សនា​បឹងទន្លេសាប​ដែលទីតាំងដ៏ទាក់ទាញមួយ។ ​ដូច្នេះ ​ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត មិនចេះ​ដាច់នោះ ប្រជាសហគមន៍ត្រូវរួមគ្នា ​ថែរក្សាអនាម័យបរិស្ថាន​ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេស​សំរាមប្លាស្ទិក ​ដើម្បីរក្សាសហគមន៍មួយនេះឱ្យស្រស់ស្អាត​ គ្មានការបំពុលដោយប្លាស្ទិក នោះជីវភាព​ប្រជាសហគមន៍នឹងកាន់តែល្អប្រសើរ​ ដោយសារ​ទទួល​បាន​ចំណូលពីវិស័យទេសចរ។

គួរបញ្ជាក់ថា​ យុទ្ធនាការនេះមានរយៈពេល៣ឆ្នាំ ​ធ្វើឡើងនៅតាមផ្ទះបណ្ដែតទឹកជិត ៧០០គ្រួសារ ដោយ​ប្រើទូក និងឧបករណ៍ដួសសំរាម ​ដោយបែងចែកជាពីរក្រុម ដោយមួយក្រុម សម្រាប់ស្រង់​សំរាមចេញពីទឹក ​និងមួយក្រុមទៀតជាយុវជនស្ម័គ្រចិត្តចុះអប់រំតាមខ្នង​ផ្ទះឱ្យពលរដ្ឋដូរ​ទម្លាប់​ឈប់បោះចោលសំរាមទៅក្នុងទឹក ៕អត្ថបទ៖ ឈិត សាវី



អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        89
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        155
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm