រយៈពេលជាង១ខែ អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានជាង ៤៨ម៉ឺននាក់

2022/11/27 07:46:04 pm        742

ភ្នំពេញ៖ រយៈពេលជាង១ខែ ពោលចាប់ពីថ្ងៃទី ២០ខែតុលា រហូតដល់ថ្ងៃទី ២៦ខែវិច្ឆិកាម្សិលមិញ ពលរដ្ឋជាង ៤៨ម៉ឺននាក់ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មីរួចរាល់ ខណៈដំណើរ​ចុះ​ឈ្មោះគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៨ខែធ្នូ ឆ្នាំ២០២២។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប )ចេញ​ផ្សាយ​នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បានបង្ហាញពី​លទ្ធផល​បណ្តោះអាសន្ន​នៃការ​ពិនិត្យ​បញ្ជី​ឈ្មោះ​ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ​ដោយគិត​ចាប់ពីថ្ងៃទី២០ខែតុលា រហូតថ្ងៃទី​២៦ខែវិច្ឆិកា​ម្សិលមិញ អ្នក​ចុះឈ្មោះបោះឆ្នោតថ្មី ​មាន​ចំនួនជាង ៤៨ម៉ឺននាក់, ​អ្នកដែលនឹងត្រូវលុប​ឈ្មោះចេញ​ពីបញ្ជីបោះឆ្នោតមានជាង ២សែននាក់,អ្នកដែលបានកែតម្រូវទិន្នន័យមានជាង ៤ម៉ឺននាក់ និង​អ្នកដែលផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួនជាង ១សែននាក់។

បន្ថែមពីលើសសេចក្តីប្រកាសព័ត៌មាន ​ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រសាសន៍​ប្រាប់​BTVនៅថ្ងៃទី២៧ខែវិច្ឆិកានេះថា ​ការប្រព្រឹត្តិទៅ​នៃការពិនិត្យបញ្ជីឈ្មោះ និងការ​ចុះឈ្មោះ​បោះឆ្នោត​ ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ​ ស្ថិតក្នុងបរិយាកាស​ សុវត្ថិភាព និងសន្តិសុខល្អ ប៉ុន្តែ​ក៏​មានផលរំខានតិចតួចដែរ​ ដូចជា​មាន​ភ្លៀងធ្លាក់​ និងសេវា Internet​ជាដើម។យ៉ាងណាក្តីបញ្ហាទាំងអស់នេះ ត្រូវបាន​ឝ.ជ.ប ដោះស្រាយបានភ្លាមៗ។

ការពិនិត្យបញ្ជីឈ្មោះ ​និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ប្រព្រឹត្តទៅ ​ជារៀរាល់ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ​នៅតាមសាលាឃុំ សង្កាត់ ឬ នៅតាមភូមិ​មួយ​ចំនួនក្នុងឃុំ ​សង្កាត់ទូទាំងប្រទេស។

ដើម្បីចុះឈ្មោះបោះឆ្នោតបាន ​ប្រជាពលរដ្ឋត្រូវបំពេញ​លក្ខខ័ណ្ឌ​ដូចជា៖ ​ត្រូវបង្ហាញខ្លួន ​និងមាន​អត្តសញ្ញាប័ណ្ណ​សញ្ជាតិខ្មែរ​ ដែលមានសុពលភាព, ឯកសារបញ្ជាក់​អត្តសញ្ញាណបម្រើឲ្យការ​ចុះ​ឈ្មោះបោះឆ្នោត ឆ្នាំ២០២២, ត្រូវមានអាយុពី១៨ឆ្នាំឡើង​ គិតត្រឹម ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបោះឆ្នោត ​ពោលគឺត្រូវកើតមុន​ ឫត្រឹមថ្ងៃទី២៤ខែកក្កដា​ ឆ្នាំ២០០៥ និង ​មានលំនៅឋាន ឫទីសំណាក់ក្នុងឃុំ/សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោតជាដើម៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm