ប្រធាន​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​អ៊ុយ​ក្រែ​ន៖ រុស្ស៊ី​បង្ហាញ​សញ្ញា​ថា ខ្លួន​អាច​ចាក​ចេញពី​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia

2022/11/28 05:17:39 pm        811

​អ៊ុយក្រែន៖ ប្រធាន​ក្រុមហ៊ុន​ថាមពលនុយក្លេអ៊ែរ​រដ្ឋ​របស់​អ៊ុយ​ក្រែ​នបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មាន​សញ្ញា​ជាច្រើន​បញ្ជាក់​ថា កងកម្លាំង​រុស្ស៊ី​អាច​ត្រៀម​ចាកចេញ​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ថា ​ពួកគេ​បាន​ដណ្ដើមយក​កាល​ខែ​មីនា​ភ្លាមៗ បន្ទាប់ពី​ការ​វាយ​លុក​ចូល​អ៊ុយ​ក្រែ​ន​។

​សកម្មភាព​នេះ​នឹង​ក្លាយ​ជា​ការផ្លាស់ប្ដូរ​សម​រ​ភូមិ​ដ៏​ធំ​ក្នុង​តំបន់ Zaporizhzhia ភាគ​អាគ្នេយ៍​ដែល​រុស្ស៊ីបាន​គ្រប់គ្រងដោយ​ផ្នែក ជាទី​ដែល​សមរភូមិ​ជួរមុខ​បាន​ផ្លាស់ប្ដូរ​យ៉ាង​លំបាក​រយៈពេល​ជាច្រើន​ខែ​មកនេះ​។ ការ​បាញ់​ផ្លោង​ដដែល​ៗ​ជុំវិញ​រោងចក្រ​នេះ បាន​បង្ក​ឲ្យ​មាន​ក្ដីបារម្ភ​ខ្លាំង​ពី​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​។​ លោក Petro Kotin ប្រធាន​ក្រុមហ៊ុន Energoatom បាន​និយាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​ថា ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ យើង​កំពុង​ទទួលបាន​ព័ត៌មាន​ល្អ​ថា​ សញ្ញា​ជាច្រើន​បាន​លេចឡើង​ថា ពួកគេ​អាច​ត្រៀម​ចាក​ចេញពី​រោងចក្រ​នេះ​។

​លោក​ថា មាន​របាយការណ៍​ជាច្រើន​នៅតាម​សារព័ត៌មាន​របស់​រុស្ស៊ី​និយាយថា កងកម្លាំង​ទីក្រុង​ Moscow នឹង​ចាក​ចេញពី​រោងចក្រ​នេះ និង​ប្រគល់​ការគ្រប់គ្រង​ឲ្យ​ទៅ​អង្គការ​ឃ្លាំមើល​អាវុធ​នុយក្លេអ៊ែរ IAEA របស់​អង្គការសហប្រជាជាតិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm