បេក្ខជនត្រៀមប្រឡងបាក់ឌុប នំាគ្នាទៅបែរបន់ នៅព្រះអង្គដងកើ មុខព្រះបរមរាជវំាង

2022/11/28 07:18:52 pm        644

ភ្នំពេញ៖ មកដល់ពេលនេះ មានបេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២២ ​បាននាំគ្នាចាប់ផ្តើម ទៅ​បែរបន់ ​នៅព្រះអង្គដងកើខាងមុខព្រះបរមរាជវំាង​ ក្នុងជំនឿថា នឹងជួយឱ្យពួកគេឱ្យភ័យ​នៅពេល​ប្រឡង​និងប្រឡង​ជាប់ជាដើម។

បេក្ខជនត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២២ ជាច្រើននាក់ ​បាន​ប្រាប់ថា​ ពួកគេនាំគ្នាមកបែរបន់ នៅ​ព្រអង្គដងកើនេះ ​ដោយសារទីនេះ ​ជាទីសក្ខារបូជា​ដ៏ពូ​កែ​ស័ក្ដិសិទ្ធិ បែរបន់តែងបានដូចប្រាថ្នា ហើយពួកគេជឿជាក់ថា ​ការបែរបន់របស់ពួកគេនៅពេលនេះ ​នឹងក្លាយជារឿងពិត។

សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២២នេះ​ ពួកគេបានត្រៀមរួចរាល់អស់ហើយ គ្រាន់តែ​មក​បែរបន់​នៅពេលនេះ ​ ដើម្បីធ្វើយ៉ាងណាឱ្យខ្លួនឯង​ប្រាកដវិជ្ជា និងកុំឱ្យភ័យនៅពេល​ប្រឡង​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។

សូមបញ្ជាក់ថា ការប្រឡង​បាក់​ឌុបឆ្នាំសិក្សា ​២០២១-២០២២នេះ មានបេក្ខជនចូលរួមប្រឡង​ប្រមាណ​ជាង ១២ម៉ឺននាក់​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ​និងទី៦ ខែធ្នូ ​ឆ្នាំ២០២២ ​ខាងមុខ ហើយ​លទ្ធផល​នៃការប្រឡងបាក់ឌុបឆ្នាំនេះ​សម្រាប់រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្ដាល ​នឹងត្រូវប្រកាស​នៅថ្ងៃទី២៧ ខែធ្នូ ​ចំណែកខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន ​និងកីឡា​ ធ្លាប់បានថ្លែងថា ការ​ប្រឡងមធ្យមសិក្សាទុតិយភូមិ​ (បាក់ឌុប) ​នៅឆ្នាំ២០២២នេះ ​នៅតែមានភាព​តឹងរឹង ក្នុងនោះនឹង​មាន​អ្នកសង្កេតការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ​(ACU) ​និងយុវជនសរុបប្រមាណជាង ៤៧០០នាក់​ នឹងចូលរួមសង្កេតការណ៍​ ក្នុងសម័យប្រឡងនេះ ៕ផលិត៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        34
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        100
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm