ចំនួន​អ្នក​ស្លាប់​ដោយសារ​បំណាក់​ដី​នៅ​អ៊ីតាលី​កើន​ឡើង​ដល់​ ៧​នាក់ និង​ច្រើន​នាក់​នៅ​បាត់​ខ្លួន​

2022/11/28 07:22:21 pm        567

​អ៊ីតាលី៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​បំណាក់​ដី​ដ៏​ធំដែល​បាន​វាយប្រហារ​លើ​កោះ Ischia ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​បាន​កើនឡើង​ដល់ ៧នាក់ ខណៈ​មនុស្ស​ប្រមាណ ១០នាក់ផ្សេង​ទៀត​នៅ​បាត់​ខ្លួន និង​រាប់រយ​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​លំនៅឋាន​របស់​ពួកគេ​។

បន្ទាប់ពី​កិច្ចប្រជុំ​បន្ទាន់​របស់​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី​អ៊ីតាលីលោក Giorgia Meloni បានប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​សម្រាប់​កោះ Ischia ជុំវិញហេតុការណ៍​ទឹកជំនន់ និង​បំណាក់​ដី​ខ្លាំង​។ សេចក្តីថ្លែងការណ៍​និយាយថា រដ្ឋាភិបាល​បាន​ផ្តល់ជំនួយចំនួន ២​លាន​អឺរ៉ូ ឬ ២.១លាន​ដុល្លារដល់​ប្រជាជន​ក្នុង​តំបន់​។​ ​ក្រសួង​ការពារ​ជន​ស៊ីវិល​របស់​​អ៊ីតាលីនិយាយថា ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​ដំណើរការ​កាលពី​រសៀល​ថ្ងៃអាទិត្យ​នៅក្នុង​តំបន់ Casamicciola Terme ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ​មិន​អំណោយផល​ បានធ្វើ​ឱ្យមាន​ភាពស្មុគស្មាញ​ដល់​ការស្វែងរក​។ កាលពី​ថ្ងៃអាទិត្យ ក្រុម​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​មនុស្ស ៦​​នាក់រួមទាំង​ក្មេងស្រី​ម្នាក់ ខណៈពួក​គេ​បាន​បន្ត​ស្វែងរក​តាម​ដីល្បាប់​នៅ​ថ្ងៃទី​២ ​ជាប់ៗ​គ្នាដោយ​ព្យាយាម​ស្វែងរក​មនុស្ស​បាត់​ខ្លួន​។

​បំណាក់​ដី​ដ៏​ខ្លាំង​បាន​វាយប្រហារ​នៅ​កោះ​កំសាន្ត​វិស្សមកាល​ ដ៏​ពេញនិយម​មួយ​កាលពី​ព្រលឹម​ថ្ងៃ​សៅរ៍បង្ក​មកពី​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បាន​បណ្តាលឱ្យមាន​ដីល្បាប់ និង​កម្ទេចកម្ទី​ជាច្រើន​ហូរ​កាត់​កំពង់ផែ Casamicciola ធ្វើ​ឲ្យ​បាក់​រលំ​អគារ និង​ហូរ​នាំ​រថយន្ត​ចូលទៅក្នុង​សមុទ្រ​។ អ្នកជំនាញ​បាន​និយាយថា គ្រោះមហន្តរាយ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ​ដោយ​សារ​ការសាងសង់​អគារ​ដែល​ពុំមាន​ការគ្រប់គ្រង​ នៅក្នុង​តំបន់​មាន​ហានិភ័យ​ខ្ពស់​នៃ​បំណាក់​ដី​នៅលើ​កោះ​តំបន់ភ្នំ ដែល​ធ្លាប់​ត្រូវបាន​វាយប្រហារ​កាលពី​ឆ្នាំ2017 ដោយមាន​រញ្ជួយ​ដី​កម្រិត 4.0រ៉ិ​ច​ទ័​របណ្តាលឱ្យ​មនុស្ស ២​នាក់​ស្លាប់ និង​រង​ការបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        145
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        147
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        223

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm