សិស្សសាលាមធ្យមសិក្សាវិចិត្រសិល្បៈប្រឡងបញ្ចប់ការសិក្សាលើវិញ្ញាសាជាង១០០ស្នាដៃសិល្បៈ

2022/11/28 07:56:35 pm        922

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌​និង​វិចិត្រសិល្បៈ ​បាន​អញ្ជើញ​បានបើកការប្រឡង​សញ្ញាប័ត្រ​សិល្បៈ​ និង​ស្នាតកបត្រសិល្បៈ សម្រាប់ឆ្នាំសិក្សា២០២១ -២០២២ ​ទៅលើសិស្សប្រមាណជាង ១៦០នាក់របស់សាលាមធ្យមសិក្សាវិចិត្រសិល្បៈ។

ឯកឧត្តម ហេង កំសាន្ត ​នាយកស្តីទីសាលាមធ្យមសិក្សាវិចិត្រសិល្បៈ​ ថ្លែងថា ​នៅក្នុងចំណោមការ​ប្រឡងបញ្ចប់ការសិក្សាសិស្សចំនួន ១៦០នាក់នោះ ​មានសិស្សប្រឡងបញ្ចប់សិក្សាយក​សញ្ញាប័ត្រ​សិល្បៈដែលមានតម្លៃស្មើសញ្ញបត្របឋមភូមិមានចំនួន៧៨នាក់​ ស្រី ៤៤នាក់ និង​សិស្សប្រឡង​បញ្ចប់ការសិក្សាយក​សញ្ញាប័ត្រ​ស្នាតកបត្រសិល្បៈមានចំនួន៨២នាក់​ ក្នុងនោះស្រី ៣៧នាក់ ដែលបានបង្កើតស្នាដៃសិល្បៈសម្រាប់ប្រឡងមានចំនួន១០១ស្នាដៃសិល្បៈ។

បើតាមបណ្តាសិស្សានុសិស្សថ្លែងថា​ នៅក្នុងដំណើរការសិក្សាឯកទេសសិល្បៈនេះ គឺយើងបាន​សិក្សាតាំងពីអាយុ៩ឆ្នាំមក​ម្ល៉េះ ​ហើយការសិក្សានោះប្រឈមការលំបាកច្រើន ប៉ុន្តែយើង​នៅតែចង់សិល្បៈវាខ្លាំងណាស់ ​ដើម្បីថែរក្សាតម្លៃវប្បធម៌សិល្បៈខ្មែរឲ្យ​បាន​គង់វង្ស។

បេក្ខជន បេក្ខនារី​ ក៏បានថ្លែងដែរថា ​នៅពេលដែលគេប្រឡងជាប់ស្នាតកបត្រសិល្បៈនេះទៅ សិស្ស​មួយ​ចំនួនធំគេនឹងបន្តការសិក្សានៅសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ទៅតាមមុខជំនាញ​ដែលគេពេញចិត្ត ហើយខ្លះទៀត គេនឹងបង្កើតក្រុមសិល្បៈសំដែងរកចំណូលខាងក្រៅផងដែរ។

យ៉ាងណាក៏ដោយ ​ឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ក៏បានថ្លែង​ឲ្យបណ្តាបេក្ខជន ​បេក្ខនារីទាំងអស់​ខិតខំ​សំដែង ប្រឡង​សំដែង​សិល្បៈទៅ​តាមកម្រិត​បទដ្ឋាន​ដែលសាលាបានបង្រៀន។

សូមបញ្ជាក់ថា ​ការប្រឡងបញ្ចប់សិក្សាយកសញ្ញាបត្រសិល្បៈ និងយកស្នាតកបត្រ​សិល្បៈនៃ​សាលាមធ្យម​សិក្សាវិចិត្រសិល្បៈឆ្នាំសិក្សា២០២១​ ឆ្នាំ២០២២នេះមាន២ដំណាក់កាល ៖ ដំណាក់កាលទី១ ប្រឡងផ្នែកចំណេះដឹងទូទៅ ​រយៈពេល២ថ្ងៃ ​ដោយបានចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ​និងដំណាក់កាលទី២ ​ប្រឡងផ្នែកសំដែងរំបាំសិល្បៈ រយៈពេល៣ថ្ងៃ ដោយបាន​ចាប់ផ្តើម​នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        43
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        130
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm