សម្តេចតេជោ អនុញ្ញាតឱ្យលោក យ៉ង សាំងកុមារ ជួបពិភាក្សាលើការងារកសិកម្ម​ដែលលោកទើបមករួមរស់ជាមួយគណបក្សប្រជាជន

2022/11/28 08:08:48 pm        590

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន​គណបក្ស​ប្រជាជនកម្ពុ ​ជានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បាន​អនុញ្ញាត​ឱ្យ​លោកបណ្ឌិត យ៉ង សាំង កុមារ ​ចូលជួបពិភាក្សាការងារ​នៅឯភូមិគ្រឹះរបស់សម្តេច​ បន្ទាប់ពីអតីតប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានរូបនេះ ​បានសុំចូលរួមជីវភាព ​នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។

តាមរយៈផេកហ្វេសបុកផ្ទាល់​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី​ បានបញ្ជាក់ថា «ទើបជួបពិភាក្សាជា​មួយ​រដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា និងបណ្ឌិត យ៉ង សាំងកុមារ ព្រមទាំងលោក ​ឡឹក សុធា លើការងារ​កសិកម្ម ​ដែលលោកទាំងពីរនាក់ ​ទើបមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា»។

សូមបញ្ជាក់ថា​ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធាន​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បាន​ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា​កាលពីពេលថ្មីៗនេះ។ នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយនេះ ​លោកបណ្ឌិត ​យ៉ង សាំងកុមារ បានលើកឡើងពី​មូលហេតុដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាពនយោបាយជាមួយ​គណបក្សប្រជាជនកម្ពុជា ដោយ​សារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ​ដែល​សម្តេចតេជោ ​បាន​គូសបញ្ជាក់​នាពេលថ្មីៗ​នេះ។

តាមរយៈលិខិតស្នើសុំរបស់លោក យ៉ង សាំងកុមារ បានសង្កត់ធ្ងន់ថា«ដោយឃើញនូវគោល នយោបាយ​របស់សម្តេចតេជោ ​លើវិស័យកសិកម្ម ​ដែលសម្តេចទើបបានប្រកាសថ្មីៗ ក្នុងនោះ​មានគោលនយោបាយ ​លើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជា​គោលនយោបាយផលិតពូជ​ ស្រូវសម្រាប់លក់ចែកជូន​ប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោល​នយោបាយកាត់បន្ថយថ្លៃដើមផលិត ​គោលនយោបាយ​បង្កើនទុន​ដល់​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ ​និងគោលន​យោបាយ​ដោះស្រាយបញ្ហាទី ​ផ្សារកសិផល ​ខ្ញុំ​បាទ​មានទំនុកចិត្តថា ​ការដាក់​ចេញ​នូវគោលនយោបាយ​ប្រាកដ​និយមថ្មីនេះ ​នឹង​អាចនាំ​មក​នូវ​ផ្លែផ្កា និង​ប្រយោជន៍​យ៉ាង​ពិត​ប្រាកដ​ដល់ប្រជាពលរដ្ឋទាំងមូល។ ​​គោលនយោបាយទាំងនេះ ​គឺដូចគ្នាទៅនឹងចំណេះដឹងនិង​ជំនាញ ​ឆន្ទៈ និងបទពិសោធន៍ការងារលើវិស័យកសិកម្មរបស់ខ្ញុំកន្លងមក»។

តាមរយៈលិខិតស្នើសុំនេះ​ លោកបណ្ឌិត យ៉ង សាំងកុមារ ​បានបញ្ជាក់បន្ថែមផងដែរថា ​ការដែល លោក​សម្រេចចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជន​កម្ពុជានេះ គឺដើម្បី​ចូល​រួម​អនុវត្តន៍​ គោលនយោបាយខាងលើនេះ ឱ្យ​ជោគជ័យ​និងមាន​ផ្លែផ្កា ក្នុងគោលបំណង​លើក​ស្ទួយជីវភាព​កសិករ​ សន្តិសុខស្បៀង ​បរិស្ថាន ​និងសេដ្ឋកិច្ចជាតិជាដើម៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm