ធុរជនត្រូវពង្រីក និងពង្រឹងសមត្ថភាពក្នុងការផលិត ដើម្បីទាញយកអត្ថប្រយោជន៍ពីទីផ្សារកូរ៉េ

2022/11/28 08:31:16 pm        580

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម អំពាវនាដល់ធុរជនក្នុងស្រុក ត្រូវ​ខិតខំ​ប្រឹងប្រែង​ផលិត​ទំនិញប្រកដោយគុណភាព ​ដើម្បីទាញយកអត្ថប្រយោជន៍​ឱ្យបាន​ជាអតិបរិមា ​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរវាកម្ពុជា-កូរ៉េ​ ដែលនឹងចូលធរមានក្នុងពេលឆាប់ៗ ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ថា កម្ពុជាសម្រេចបានជោគជ័យលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី ​ដោយបានផ្តល់​អត្ថប្រយោជន៍​ជាច្រើនដល់ធុរជនក្នុងស្រុក ក្នុង​នោះមាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ​កិច្ចព្រមព្រៀងអាសិប និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយកូរ៉េ ​ដែលត្រៀមចូលជាធរមាននៅថ្ងៃទី១ ខែ ធ្នូ ឆ្នំា ២០២២ ខាងមុខ។

ឯកឧត្តម បន្តថា ​ការបើកទីផ្សារនីមួយៗ និងផ្តល់អត្ថប្រយោជន៍ដល់ធុរជនក្នុងស្រុកកាន់តែច្រើន​បន្ថែម​ទៀត ​តែទោះជាយ៉ាងនេះក្តី ​ធុរជនដែលជាអ្នកនាំចេញ​ ត្រូវតែខិតខំប្រឹងប្រែង ទាញយក​អត្ថប្រយោជន៍​ឱ្យបានជាអតិបរិមា ​និងត្រូវស្វែងយល់ពីឯកសាររវាងកិច្ចព្រមព្រៀងនេះ និង​ខិតខំ​ផលិតទំនិញឱ្យមានគុណភាពខ្ពស់ ​ដើម្បីឆ្លើយតតម្រូវការទីផ្សារ ខណៈការនាំចេញទៅ​ប្រទេស​មួយនេះ ​ទាមទារ​នូវលក្ខណៈតម្រូវមានស្តង់ដារខ្ពស់។

ធុរជនត្រូវជំរុញការផលិតឲ្យ​បានជាបរិមាណ​ប្រកបដោយ​និរន្តរភាព ​ដើម្បី​ធ្វើឱ្យប្រទេសកម្ពុជា​ក្លាយ​ជាប្រភពមួយ ​នៃចំណែកមួយក្នុងខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទីផ្សារសកល។

ឯកឧត្តម បញ្ជាក់បន្ថែមថា បន្ទាប់ពីកម្ពុជាបានអនុវត្តនៅកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួនពីរ មាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយចិន ​និងកិច្ចព្រមព្រៀងភាពជាដៃគូថ្នាក់តំបន់​គ្រប់​ជ្រុង​ជ្រោយ​អាសិបរួចមក​ ឃើញថា​កំណើនៃការនាំចេញរបស់កម្ពុជាទៅទីផ្សារអាសិប ​ក្នុងនោះ​មានទីផ្សារចិន កូរ៉េ ជប៉ុន អូស្ត្រាលី ណូវេហ្សេឡង់ជាដើម​ ឃើញថា ​មានកំណើនគួរឱ្យកត់សម្គាល់ ។ លើសពីនេះក្តីរំពឹងធំរបស់កម្ពុជា ​ទីផ្សារចិន ​គឺជាទីផ្សារធំមួយ ​ដែលស្រូបយកមុខទំនិញ ទំាង​ទំនិញ​ចំណីអាហារ ​និង​ទំនិញ​កែច្នៃ រួមទំាង​ទំនិញ​វាយនភណ្ឌ ។

ចំណែកទីផ្សារកូរ៉េ ​ដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ​នឹងចូល​ជាធរមានក្នុងពេលខាង​មុខនេះ ​ធ្វើឱ្យកម្ពុជារំពឹងថា ​ការនាំចេញទំនិញទៅទីផ្សារកូរ៉េ នឹងនាំទៅទំាងផលិតផល​សំលៀក​បំពាក់ ស្បែកជើង កង់ ​កាបូបសម្រាប់ធ្វើដំណើរ ​និងផលិតផលកសិកម្មផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        21
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm