ការនាំចេញទំនិញសម្រេចបានទឹកប្រាក់ ៥,៦ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣

2022/11/28 08:41:21 pm        692

ភ្នំពេញ៖ ការនាំចេញទំនិញកម្ពុជា មានទឹកប្រាក់សរុបចំនួន ៥ ៦១៤ លានដុល្លារអាមេរិក នៅត្រីមាសទី៣ ឆ្នាំ២០២២ ​បានកើនឡើង ៤,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ២០២១។

យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣ ឆ្នាំ២០២២​ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយកាលពីសប្តាហ៍មុន នៅត្រីមាសទី៣ ឆ្នាំ២០២២ ការនាំចូលទំនិញមានទឹក​ប្រាក់​សរុប ចំនួន ៧ ៨៩៩ ​លានដុល្លារអាមេរិក ​បានកើនឡើង ​២២,៦ភាគរយ ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០២១។

របាយការណ៍ដដែលបញ្ជាក់ថា ​បើមិនរាប់​បញ្ជូលមាស​ ការនាំចេញមានទឹកប្រាក់សរុបចំនួន ៥ ៥៦៧លានដុល្លារអាមេរិក ​បានកើនឡើង ៤,៣ភាគរយ ដែលបានគាំទ្រដោយការនាំចេញ​សំលៀកបំពាក់ ស្បែកជើង កាបូប កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿង​បង្គុំរថយន្ត និង​ផលិតផលផ្សេងៗ​មួយចំនួនទៀត។

ទន្ទឹមនេះ ការនាំចូល ដោយមិនរាប់បញ្ជូលមាស មានទឹកប្រាក់សរុបចំនួន ៦ ៣៥១​ លាន​ដុល្លារអាមេរិក បានកើនឡើង ៩,២ភាគរយ​ ដោយសារការកើនឡើងនៃការនាំចូលប្រេងឥន្ទនៈ យានយន្ត គ្រឿងអេឡិចត្រូនិក​ គ្រឿងបង្គុំរថយន្ត និងគ្រឿងឧបភោគបរិភោគ​ ជាដើម។

ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បញ្ជាក់ក្នុងរបាយការណ៍ថា​ ក្នុងត្រីមាសទី៣នេះ ស្ថានភាពសេដ្ឋកិច្ច​កម្ពុជា បាននិងកំពុងងើបឡើងតាមរយៈការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ​ គម្រោងសាងសង់ គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម-សេវាកម្ម ​និងការបន្តកើនឡើងនូវផលិតកម្មក្នុងស្រុក ស្របពេល​ដែលការនាំចេញបន្តមានកំណើនល្អ​ លើផលិតផលកាត់ដេរ និងផលិតផលមិនមែន​កាត់ដេរ ​ដូចជា កង់ ខ្សែភ្លើង និងបង្គុំខ្សែភ្លើង គ្រឿងបង្គុំរថយន្ត​ និងផលិតផលផ្សេងៗមួយ​ចំនួន​ទៀត​៕​អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm