កម្ពុជាកំពុងសិក្សាបង្កើត និងដាក់ឲ្យដំណើរការ​តុលាការពាណិជ្ជកម្ម​នៅតាមសាលា​ដំបូង​រាជធានី-ខេត្ត

2022/11/29 05:39:00 pm        475

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃក្រសួងយុត្តិធម៌ បានថ្លែងថា ប្រទេសកម្ពុជា បាន និង​កំពុង​សិក្សា​រៀបចំ​បង្កើត និងដាក់ឲ្យ​ដំណើរការតុលាការពាណិជ្ជកម្ម នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែល​ជាផ្នែកមួយ នៃប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម ខណៈវិស័យពាណិជ្ជកម្មនេះ បាន​និងកំពុងមានការរីកចំរើនកាន់តែច្រើនឡើងនៅប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកសិក្ខាសាលា ស្តីពីការបង្កើត និងដំណើរការតុលាការពាណិជ្ជកម្ម នៅព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារ រ៉ាហ្វាល ឡឺរ៉ូយ៉ាល់ភ្នំពេញ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងយុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការ​រៀបចំ​ដំណើរ​ការតុលាការពាណិជ្ជកម្ម កាលពីឆ្នាំ២០២១ កន្លងទៅនេះ ដោយការ​បង្កើត​នេះ​គឺ​ក្នុង​គោលបំណងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ពាណិជ្ជករ ដែលបាន​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ហើយក៏ជាផ្នែកមួយក្នុងការកាត់បន្ថយនូវអំពើពុករលួយផងដែរ។

ឯកឧត្តមបានថ្លែងបន្តថា បច្ចុប្បន្ន វិស័យពាណិជ្ជកម្មបានរីកចម្រើនយ៉ាងខ្លាំង និងឆាប់រហ័សនៅ ក្នុង​តំបន់ និងសកលលោកជាហេតុដែលនាំឲ្យមានការបង្កើតច្បាប់ទាក់ទងវិស័យពាណិជ្ជកម្ម និង​តុលាការ ពាណិជ្ជកម្ម ដើម្បីគ្រប់គ្រង និងដោះស្រាយវិវាទផ្សេងៗនៅក្នុងវិស័យនេះ។ ទន្ទឹម​នឹង​នេះ វិស័យពាណិជ្ជកម្មនៅកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈ​ពាណិជ្ជកម្ម​ទីផ្សារ​សេរី​ទ្វេភាគី និង​ពហុភាគីទាំងតំបន់ និង​សកលលោក។​«ប្រទេស​កម្ពុជា​បាននិង​កំពុង​សិក្សា​រៀបចំ​បង្កើត និង​ដាក់ឲ្យដំណើរការតុលាការ​ពាណិជ្ជកម្មនៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលជា​ផ្នែក​មួយ​ នៃប្រព័ន្ធតុលាការ ក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។ តាមរយៈច្បាប់ ស្តីពី​ការ​រៀបចំ​អង្គការ​តុលាការ តុលាការពាណិជ្ជកម្ម នៃសាលាដំបូង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​សមត្ថកិច្ច​ជំនុំ​ជម្រះ​រឿងក្តីពាណិជ្ជកម្ម ដោយរួមទាំងក្ស័យធន ក្នុងរឿងពាណិជ្ជកម្ម ដោយ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ ស្តីពីនីតិវិធីពាណិជ្ជកម្ម»។

សូមបញ្ជាក់ថា សិក្ខាសាលាដែលបានកំពុងរៀបចំឡើងនាពេលនេះ មានការចូលរួមធ្វើបទបង្ហាញ ដោយ​វាគ្មិនដែលមានបទពិសោធន៍ក្នុងការអនុវត្ត និង​ទ្រឹស្តី​ពាក់ព័ន្ធ​នឹង​វិវាទ​ពាណិជ្ជកម្ម​មក​ពី​ស្ថាប័ន​ជាតិ និងអន្តរជាតិលើបញ្ហាប្រឈម និងដំណោះស្រាយ ការអនុវត្តជាក់ស្តែង និង​កិច្ច​ពិភាក្សា​ផ្លាស់ប្តូរ​ទស្សនៈ យ៉ាងសកម្ម និងផុសផុលពីសំណាក់វាគ្មិនជាតិ អន្តរជាតិ និង​សិក្ខាកាម​ដែល​មាន​វត្ត​នៅ​ទីនេះទាំងអស់៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        59
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm