សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ថា​ ការ​បញ្ជូន​ជំនួយ​យោធា​ឲ្យ​អ៊ុយ​ក្រែ​ន​អាច​ប៉ះពាល់​ដល់​កោះ​តៃវ៉ាន់​

2022/11/29 05:55:41 pm        451

​សហរដ្ឋអាមេរិក៖ សារព័ត៌មាន Wall Street Journal បាន​រាយការណ៍​កាលពី​ចុង​សប្ដាហ៍​នេះ​ដោយ​សំអាង​ប្រភព​ពី​សភា និង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ដឹង​ព័ត៌មាន​នេះ​ថា ​គោលនយោបាយ​នៃ​ការ​ផ្ដល់​អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក កំពុង​ធ្វើ​ឲ្យ​ពន្យារពេល​កាន់តែ​យូរ​ដល់​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅកាន់​កោះ​តៃវ៉ាន់​។ ​

​យោងតាម​មន្ទីរ​បញ្ច​កោន សហរដ្ឋអាមេរិកបាន​បញ្ជូន​ជំនួយ​ផ្នែក​សន្តិសុខ​ដល់​អ៊ុយ​ក្រែ​នជាង ១៨.២​ពាន់​លាន​ដុល្លារ​អាមេរិក រួមទាំង​កាំភ្លើង​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ និង​ប្រព័ន្ធ​មី​ស៊ី​ល ចាប់​តាំងពី​រុស្ស៊ី​បាន​បើក​ប្រតិបត្តិការ​យោធា​របស់ខ្លួនចូល​ប្រទេសជិតខាង​កាលពី​ថ្ងៃទី​៤ ​ខែកុម្ភៈ​។ ​ក្នុងពេល​ជាមួយគ្នា​នោះដែរ ការដឹកជញ្ជូន​អាវុធ​ដែល​នៅតែ​មិនទាន់​បញ្ចប់​នៅឡើយ​ទៅកាន់​ទីក្រុង Taipei ត្រូវបាន​រាយការណ៍​ថា​បាន​កើនឡើង​ពី​ជាង ​១៤​ពាន់​លាន​ដល់​ ១៨.៧ពាន់​លាន​ដុល្លារ​អាមេរិកចាប់តាំងពី​ខែធ្នូ​ឆ្នាំមុន​មក​។

​មានការ​លើកឡើងថា​ អាវុធ​ដែល​បាន​សន្យា ប៉ុន្តែ​មិនទាន់​បានប្រគល់​ឲ្យរួមមាន​អាវុធ​ប្រឆាំង​រថក្រោះ Javelin ចំនួន ២០៨ដើម និង​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល​លើ​ស្មា​ប្រឆាំង​យន្តហោះ​ ២១៥ដើម ដែល​អាវុធ​ទាំងពីរ​ប្រភេទ​នេះត្រូវបាន​បញ្ជា​ទិញ​ដោយ​កោះ​តៃវ៉ាន់​ក្នុង​ឆ្នាំ២០១៥។ រដ្ឋាភិបាល​តៃវ៉ាន់​មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ការពារជាតិរ​បស់​ខ្លួន​បានទទួល​ស្គាល់​កាលពីដើម​ឆ្នាំនេះ​ថា សហរដ្ឋអាមេរិក​អាច​នឹងមិន​ផ្តល់​ការបញ្ជាទិញ​ជាក់លាក់​តាម​ផែនការ ដោយសារតែ​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ស្ថានភាព​អន្តរជាតិ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        41
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        68
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm