រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈប្រតិភូបារាំង ទស្សនកិច្ចសហគមន៍​ផលិតក្អមឆ្នាំង ភូមិអណ្តូងឬស្សី

2022/11/29 06:50:54 pm        1.1 K

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ គឺលោក យ៉ាន់ ឌុយបូស អភិបាលក្រុង Bussy Saint Georges77 ប្រទេសបារាំង ចុះសហគមន៍ភូមិអណ្តូងឬស្សី ឃុំស្រែថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីទស្សនកិច្ច​លើការ​ផលិត​ក្អមឆ្នាំង​របស់បងប្អូន​ប្រជាពលរដ្ឋ​នៅទីនោះ។

ក្នុងពេលចុះទស្សនកិច្ច លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ បានណែនាំ​ភ្ញៀវ​អោយ​ស្គាល់​នូវ​ផលិតផលកុលាលភាជន៍ខ្មែរ ដែលមុខរបរស្មូនក្អមឆ្នាំង រួមទាំងវត្ថុតាំងលម្អផ្សេងៗទៀត ដែល​ធ្វើពីដីឥដ្ឋក្រហមនេះ គឺជាមុខរបរតពីដូនតា ដែលអ្នករស់នៅខេត្តកំពង់ឆ្នាំង ជាពិសេសអ្ន​ក​ភូមិ​អណ្តូង​ឫស្សី ភូមិក្តីត្នោត និងភូមិត្រពាំងស្បូវ ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ នៅតែ​រក្សា​បាន​កេរ​ដំណែល​មួយនេះបន្តពី១ជំនាន់ ទៅ១ជំនាន់រហូតមកដល់បច្ចុប្បន្ន ។ គ្រឿងកុលាលភាជន៍ ដែល​ផលិតពីដីឥដ្ឋនេះ មិនត្រឹមតែជាជំនាញអាជីពបន្តជំនាន់នោះទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​បាន​ជា​អត្ត​សញ្ញាណ​ពិសេសមួយផងដែរ សម្រាប់អ្នកខេត្តកំពង់ឆ្នាំងនៅពេលដែលគេបានឃើញក្អម និងឆ្នាំង​ដី​ដែលចេញពីស្នាដៃរបស់ពួកគាត់ ។

លោកបានបន្តថា អ្នកភូមិអណ្តូងឫស្សីប្រមាណ៩០ភាគរយ បាននាំគ្នា​ប្រកប​របរ​ធ្វើ​ក្អម​ឆ្នាំង​នេះ​ដែរ ព្រោះថាគ្មាននរណាម្នាក់ដែលថាមិនចេះជំនាញតពីដូនតាពួកគេនោះទេ ពោល​គឺ​ចេះ​ទាំង​ក្មេង​ទាំង​ចាស់តែម្តង។ ភ្នំក្រាំងដីមាស បានចិញ្ចឹមប្រជាពលរដ្ឋបាន៣ភូមិ ព្រោះភ្នំនេះ គឺជាប្រភព​វត្ថុ​ធាតុ​ដើមដ៏សំខាន់បំផុតដែលអ្នករស់នៅក្នុងភូមិអណ្តូងឫស្សី ភូមិក្តីត្នោត និងអ្នក​ភូមិ​ត្រពាំង​ស្បូវ តែងនាំគ្នាទៅជីកយកដីនៅទីនោះមកប្រើប្រាស់ផលិតជាក្អមឆ្នាំង។

បន្ទាប់​ពី​ទស្សនកិច្ចពីការស្មូនដីរួច ឯកឧត្តមរដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងលោក យ៉ាន់ ឌុយបូស អភិបាលក្រុង Bussy Saint Georges77 ប្រទេសបារាំង បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សម្ភារៈ​សិក្សា អង្ករ និងថវិកា ដល់សិស្សានុ សិស្ស​ក្រីក្រ​ក្នុង​សាលាបឋម​សិក្សាគីរី​សុវណ្ណវង្ស​ចំនួន​១០០នាក់ ដើម្បីជួយសំរួលដល់ជីវភាពប្អូនៗផងដែរ៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm