ជនអន្តោប្រវេសន៍​មកពី​វ៉េ​ណេ​ហ៊្សុយអេ​ឡា​ដេក​នៅតាម​ផ្លូវ​ បន្ទាប់ពី​ត្រូវបាន​បណ្តេញ​ចេញពី​ជំរំ​នៅ​ម៉ិ​ក​ស៊ិ​ក​

2022/11/29 07:06:05 pm        283

​ម៉ិកស៊ិក៖ ជនអន្តោប្រវេសន៍​មក​ពី​ប្រទេស​វ៉េ​ណេ​ហ៊្សុយអេ​ឡាត្រូវបាន​គេ​មើលឃើញថា​ កំពុង​ដេក​នៅតាម​ផ្លូវ និង​សួនឧទ្យាន​មួយកន្លែង​កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​ពួកគេ​ត្រូវបាន​បណ្តេញ​ចេញពី​ជំរំមួយ​នៅ​ច្រាំងទន្លេ Rio Bravo ក្នុង​ទីក្រុង Ciudad Juarez ប្រទេស​ម៉ិ​ក​ស៊ី​ក​។

មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា នគរបាល​ម៉ិ​ក​ស៊ិ​កកាលពី​ថ្ងៃអាទិត្យ​បាន​រុះរើ​ជំរំ​ជនអន្តោប្រវេសន៍​មួយកន្លែង ដែល​បង្កើតឡើង​នៅ​ខាង​ប្រទេស​ម៉ិ​ក​ស៊ី​កជាប់​ព្រំដែន​ជាមួយ​សហរដ្ឋអាមេរិក សម្រាប់​ហេតុផល​សន្តិសុខ​។ ចាប់តាំងពី​ពេលនោះ​មក ជន​ចំណាកស្រុក​ទាំងនេះ​បាន​ដេក​នៅតាម​ផ្លូវ​នៅ​ទីក្រុង Ciudad Juarez ឬ​សួនឧទ្យាន​នៅក្បែរនោះ​។ កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ មនុស្ស​ប្រមាណ​ ៨០​នាក់រួមមាន​ទាំង​កុមារ​ត្រូវបាន​នគរបាល​បណ្តេញ​ចេញ ដោយ​បន្សល់ទុក​នូវ​អារម្មណ៍​បាក់​ទឹកចិត្តចំពោះ​ការប្រព្រឹត្ត​របស់​ក្រុមមន្ត្រី​។​ ​ប្រធាន​ក្រុម​ការពារ​ជន​ស៊ីវិល​របស់​រដ្ឋលោក Roberto Briones និយាយថា ការបណ្តេញចេញ​គឺធ្វើឡើង​ ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ពី​អាកាសធាតុ​ត្រជាក់​ខ្លាំង ព្រមទាំង​ផ្តល់ឱ្យ​ពួកគេ និង​ក្រុមគ្រួសារ​នូវ​ទីកន្លែង​សមរម្យ​នៅ​កន្លែង​ផ្សេងទៀត​ក្នុង​ទីក្រុង​។

ជនអន្តោប្រវេសន៍​ភាគ​ច្រើន​មកពី​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល និង​អាមេរិក​ខាងត្បូង រួមមាន​ប្រជាជន​វ៉េ​ណេ​ហ៊្សុយអេ​ឡា ៤.៩៦៨នាក់, កា​តេ​ម៉ា​ឡា ​២.៩៨៧​នាក់, នី​កា​រ៉ា​ហ្គ័​រ ១.៣៨៥នាក់, ហុង​ឌូ​រ៉ា​ស់ ១.៣១១នាក់ និង​អេ​ក្វា​ឌ័​រ ១.២៨៥នាក់​។​ ​អាជ្ញាធរ​អាមេរិក​កាលពី​ខែ​មុនបានប្រកាស​ពី​ផែនការ​មួយ ដែល​បាន​ព្រមព្រៀង​ជាមួយ​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដើម្បី​បញ្ជូន​ជនអន្តោប្រវេសន៍វ៉េ​ណេ​ហ៊្សុយអេ​ឡា​មួយចំនួន​ ត្រលប់​ទៅ​ប្រទេស​ម៉ិ​កស៊ិក​វិញដែល​បាន​ចូលមក​សហរដ្ឋអាមេរិក​ដោយ​ខុសច្បាប់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        151
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm