មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច ជំរុញដល់រដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធអនុវត្តការចុះបញ្ជីដីរដ្ឋ ឱ្យបានចប់​ស្ថាពរត្រឹម​ដំណាច់​ឆ្នាំ២០២៣ខាងមុខ

2022/11/29 08:02:51 pm        388

កោះកុង៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច ជំរុញដល់រដ្ឋបាលខេត្ត ក្រុងស្រុក ឃុំសង្កាត់ មន្ទីរអង្គភាព​ជុំវិញខេត្ត ​គប្បីធ្វើយ៉ាងណាអនុវត្តការចុះបញ្ជីដីរដ្ឋនេះឱ្យ​បានចប់​ជា​ស្ថាពរត្រឹម​ដំណាច់​ឆ្នាំ២០២៣ខាងមុខ ​ដើម្បីងាយស្រួលគ្រប់គ្រងប្រកប​ដោយប្រសិទ្ធភាព ​ចៀសវាង​បាត់បង់គ្មាន​ហេតុផលច្បាស់លាស់ ​តាមរយៈឃុបឃិតគ្នាដែលប្រឈមនឹងទោសទណ្ឌ។

ថ្លែងនៅរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា លោក ម៉ាក់ ចាន់ដារ៉ា ​ប្រធាននាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បាន​បង្ហាញ​ពី​ទិន្នន័យ​បឋម​ថា ដីរដ្ឋប្រមាណ ១៤៨ទីតាំង​នៅក្នុងខេត្ត​កោះកុង បាន​ចុះបញ្ជីធ្វើ​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​រួចរាល់​ហើយ​ ប៉ុន្តែមាន២៤៤ទីតាំង​ផ្សេងទៀត​មិនទាន់​អនុវត្តចុះបញ្ជីនោះទេ។

លោក ម៉ាក់ ចាន់ដារ៉ា ក៏ណែនាំដល់រដ្ឋបាលខេត្ត ​ក្រុងស្រុកឃុំសង្កាត់ មន្ទីរ និង​អង្គភាពពាក់ព័ន្ធ ពន្លឿន​ការស្រង់​ទិន្នន័យ​សារពើ​ភណ្ឌរបស់ខ្លួនឲ្យបានច្បាស់លាស់​ រួចស្នើ​សុំចុះ​បញ្ជីដីរដ្ឋ​ចំពោះ​ទីតាំង​ណាមិនមានវិវាទ​កម្មរវាង​រដ្ឋនិងរដ្ឋ​ ឬវិស័យឯកជន។ ​ហើយបុគ្គលតំណាងអង្គភាព​សាមីចាំ​បាច់​ចូលរួម​សហការ ​ជាមួយក្រុមការងារអន្តរក្រសួង ​និង​អ្នកពាក់ព័ន្ធ ​ក្នុង​បំពេញសលាកប័ត្រ​ព័ត៌មាន ​និង​សំណុំ​ឯកសារផ្សេងៗ។​

បន្ទាប់​ពី​បាន​ស្តាប់​ព័ត៌មាន​ពីទីតាំងដីរដ្ឋមិនទាន់ចុះបញ្ជីធ្វើប័ណ្ណសម្គាល់កម្មសិទ្ធិនេះដែរ ​លោក អ៊ុក ភ័ក្ត្រា ​អភិបាលរងកោះកុង​ សំណូមពរដល់រដ្ឋបាលក្រុងស្រុក ​ឃុំសង្កាត់ មន្ទីរអង្គភាពជុំវិញ ករណី​មាន​ចម្ងល់​អ្វីមិន​យល់ពីនីតិវិធីចុះបញ្ជី ​អាច​ចោទ​ជា​សំណួរ​មកកាន់​មន្រ្តី​ជំនាញរបស់​ក្រសួង​សេដ្ឋកិច្ច ​ឬក្រសួង​ដែនដីបាន ​ក្នុងន័យ​ងាយស្រួល​អនុវត្តទៅ​តាមច្បាប់កំណត់។

បើតាម​លោកអភិបាលរងខេត្តកោះកុង ​ការចូលរួមអនុវត្តធ្វើបញ្ជីសារពើភណ្ឌរបស់រដ្ឋ ជាកាតព្វកិច្ច​របស់​សាមីមន្ទីរអង្គភាព​ រដ្ឋបាលក្រុងស្រុក ​ឃុំសង្កាត់ ​កុំឱ្យ​សាច​ទឹក​ដាក់គ្នា​ទៅវិញ​ទៅមក ឬប្រឈម​ចំពោះមុខច្បាប់​ យោង​ទៅតាមការ​សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        95
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm