រដ្ឋមន្ត្រីទេសចរណ៍ចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុនៅខែធ្នូនេះ

2022/11/29 08:54:01 pm        435

ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​និងក្រុមការងារអន្តរក្រសួង នៅថ្ងៃទី២៩ ខែវិច្ឆិកានេះបានអញ្ជើញចុះត្រួតពិនិត្យទីតាំងរៀបចំដំឡើងឆាកប្រគំតន្ត្រី ​ទីតាំងរៀបចំស្តង់តាំង​ពិព័រណ៍​ និងទីតាំងកម្សាន្តសប្បាយនានាទៀត ត្រៀមព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៩ជុំទី៣ នៅខេត្តព្រះសីហនុ ​ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែធ្នូខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា មកដល់ពេលនេះ ​យើងបានត្រៀមខ្លួនរាល់អស់ហើយ ក្នុង​ការ​រៀបចំព្រឹត្តិការណ៍​បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ​នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី​៩ដល់ថ្ងៃទី១១ ខែធ្នូ ហើយនឹងរៀបចំមហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោកគ្នា​ ផ្តើមពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១៤ ​ខែធ្នូនោះដែរ។

ឯកឧត្តម បន្តថា នៅសល់ពេលប្រមាណតែ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍​បុណ្យសមុទ្រ អមដោយ​ព្រឹត្តិការណ៍មហាសន្និបាតក្លឹបឆ្នេរស្អាតពិភពលោក​នឹងឈានចូលមកដល់ ហើយនៅ​តាមទីតាំងមួយចំនួន ​គឺបានចាប់ផ្តើមរៀបចំដំឡើងឆាកប្រគុំដន្ត្រី ​រៀបចំស្តង់ពិព័រណ៍ និងទីតាំង​កម្សាន្ត​សប្បាយនានាទៀត ​ក៏ត្រូវបាននិងកំពុងរៀបចំបណ្តើរៗហើយ។

ឯកឧត្តម ថោង ខុន បន្តថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២២នេះ ​គឺយើងខិតខំរៀបចំឲ្យថ្មី ល្អប្លែក និង​សប្បាយជាងបណ្តាឆ្នាំកន្លងទៅ ​ដោយសារព្រឹត្តិការណ៍​បុណ្យ​សមុទ្រឆ្នាំនេះ គឺមានប្រតិភូ​ជាន់​ខ្ពស់១២០រូបតំណាងក្លឹបឆ្នេរស្អាតជាងបំផុតលើពិភពលោកជិត៣០ឆ្នេរមកពីតាមបណ្តាប្រទេស គេក៏​នឹង​អញ្ជើញចូលរួមកម្សាន្តជាមួយយើងផងដែរ ហើយឆ្នាំនេះក៏ជាឆ្នាំដំបូងដែលយើងបានរួមគ្នា​រៀបចំ​បុណ្យ​សមុទ្រឡើងវិញ ​ខណៈព្រឹត្តិការណ៍នេះ ​បានអាកខាន​ពីរឆ្នាំ​ដោយសារការរាតត្បាត​មេរោគកូវីដ១៩។

ឯកឧត្តម បញ្ជាក់ថា ប្រតិភូក្លិបឆ្នេរសមុទ្របំផុតស្អាតជាងគេលើសកលលោក ដែលបាន​បញ្ជាក់ថា​នឹងចូលរួម រួមមាន៖ ប្រទេសអ៊ីស្រាអែល បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ ​កាណាដា ប្រេស៊ីល ម៉ារ៉ុក កូតឌីវ័រ ម៉ូសំប៊ិក​ សេណេហ្កាល់ អង់ហ្គោឡា ប្រទេសក្នុងតំបន់សមុទ្រការីបង់ ​វៀតណាម ថៃ ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា បុណ្យសមុទ្រនៅខេត្តព្រះសីហនុ មានស្តង់តាំងពិព័រណ៍​ជាង៣៥០ស្តង់ រួមមានស្តង់តាមក្រសួងស្ថានប័ន ស្តង់ក្លឹបឆ្នេរស្អាត ស្តង់ផលិតផលក្នុងស្រុក ស្តង់ស្ថានទូតបរទេស ស្តង់បង្ហាញភូមិម្ហូបអាហារ ​តង់វីថីមហាអាហារ ស្តង់អាហារខ្មែរ​ ស្តង់សហគ្រាស ​សំភារៈគ្រឿចក្រ សំលៀកបំពាក់​ គ្រឿង​អេឡិចត្រូនិចជាច្រើនទៀត​ អមដោយព្រឹត្តិការណ៍បាញ់កាំជ្រួច ប្រគំដន្ត្រី​ខ្នាតធំ ប្រកួតកីឡា៦ប្រភេទកីឡា ​និងមានកម្មវិធីកម្សាន្តសប្បាយតូចៗជាច្រើនទៀត ៕អត្ថបទ ស៊ុមសុខជា


អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        85
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        152
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​

2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm