ទួរគី​ប្តេជ្ញា​ការពារ​ព្រំដែន​ភាគខាងត្បូង​ជាមួយ​ស៊ី​រី

2022/11/29 09:46:34 pm        344

​ទួរគី៖ ប្រធានាធិបតី​​ទួរគី​លោក Tayyip Erdogan បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ប្រទេស​ទួរគី​ ដើម្បី​បង្កើត​ច្រករបៀង​សន្តិសុខ​ប្រវែង ៣០​គីឡូម៉ែត្រ​តាម​បណ្តោយ​ព្រំដែន​ភាគខាងត្បូង​ជាមួយ​ប្រទេស​ស៊ី​រី​កាលពី​ថ្ងៃ​ចន្ទ​ ខណៈ​ការរំពឹងទុក​នៃប្រតិបត្តិ​ការ​យោធា​ថ្មី​បាន​កើនឡើង​កាលពី​ចុង​សប្តាហ៍​។

ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅក្នុង​រដ្ឋធានី ​Ankara លោក ​Erdogan បាន​និយាយថា គ្មាន​នរណាម្នាក់​នឹងត្រូវ​បាន​រំខាន​ដោយ​ប្រតិបត្តិការ​យោធា​របស់​​ទួរគី​ចូលទៅក្នុង​ប្រទេស​ស៊ី​រី​នោះទេ​។ កាំភ្លើង​ធំ​ផ្លោងត្រូវបាន​បាញ់​ជា​រៀងរាល់ថ្ងៃ​ពី​ប្រទេស​ទួរគី វាយប្រហារ​ទៅលើ​គោលដៅអង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ ​(YPG) រយៈពេល​មួយ​សប្តាហ៍ ខណៈ​យន្តហោះ​ចម្បាំង​បានធ្វើការ​វាយប្រហារ​តាម​អាកាស​។​ កងទ័ព​ទួរគីត្រូវការ​ពេល​តែ​ពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការវាយលុក​លើទឹក​ដី​ប្រទេស​ស៊ី​រី​ភាគ​ខាងជើង ហើយ​ការសម្រេចចិត្ត​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ចន្ទ ខណៈ​កងកម្លាំង​ទួរគី​បាន​បាញ់​ផ្លោង​លើ​កងជីវពល​ឃឺ​ដ​ឆ្លងកាត់​ព្រំដែន​។ នៅ​ពេលដែល​ការសម្រេច​ចិត្តជា​ផ្លូវការ​ ត្រូវបាន​គេ​រំពឹងទុក​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លោក Erdogan ពុំបាន​និយាយ​​ដោយផ្ទាល់​អំពី​បញ្ហា​នេះ​ក្នុងអំឡុងពេល​សុន្ទរកថា​របស់​លោ​កឡើ​យ​។​

​ការកើនឡើង​ការបាញ់​ផ្លោង​កាន់តែខ្លាំង​នៅតាម​បណ្តោយ​ព្រំដែន កើតមានឡើង​បន្ទាប់ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​ឃោរឃៅ​ នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ប្រទេស​ទួ​រ​កី​កាលពី​ពីរ​សប្តាហ៍​មុន ​ដែល​ទីក្រុង​អង់កា​រ៉ា​បានដាក់​កំហុស​ទៅលើ​កងជីវពល​អង្គកា​រពារ​ប្រជាជន​ឃឺ​ដ ​(YPG)។ ប៉ុន្តែ​អង្គភាព YPG បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នេះ ហើយ​បាន​ឆ្លើយតប​រាល់ពេល​ចំពោះ​ការវាយប្រហារ​ឆ្លង​ព្រំដែន​ ដោយ​ការបាញ់​ផ្លោង​កាំភ្លើង​ធំ​។ កន្លង​មក​ទួរគី​បាន​បើក​ការ​វាយ​លុក​ដោយ​យោធា​នៅក្នុង​ប្រទេស​ស៊ី​រី ​ទៅលើ​អង្គភាព​ការពារ​ប្រជាជន​ឃឺ​ដ ​(YPG) ដោយ​ចាត់ទុកថា ​អង្គភាព​នេះ​ជា​ស្លាប​របស់​គណបក្ស​ពលករ​ឃឺ​ដ (PKK) ដែល​ប្រទេស​ទួរគី សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ចាត់ទុកជា​ក្រុម​ភេរ​វករ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        68
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        396
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        444

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm