កម្ពុជាសម្រេចបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនៅក្នុងតំបន់

2022/11/29 09:55:15 pm        564

​ភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអះអាងថា កម្ពុជា សម្រេចបានលទ្ធផលល្អក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ បើប្រៀបធៀបទៅនឹង​បណ្តា​ប្រទេសនៅក្នុងតំបន់។

ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ស៊ា ហួង យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់​ស្តីពី " របកគំហើញ​ និងអនុសាសន៍ក្នុងការពិនិត្យពាក់កណ្តាលគម្រោង នៃផែនការយុទ្ធសាស្ត្រ​សម្រាប់បង្ការ ថែទាំជំងឺអេដស៍ ​និងកាមរោគ ក្នុងវិស័យសុខាភិបាល ​២០២១-២០២៥, និងមានការចូលរួម​ពីឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកស្រី ប៉ាទ្រីស្យា អ៊ុងពីន ប្រធានប្រតិបត្តិអង្គការ UNAIDS ប្រចាំកម្ពុជា,នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងទៀតថា តាមការប៉ាន់ស្មានដោយអង្គការ UNAIDS កម្ពុជា បានប្រែក្លាយពីប្រទេស​ដែលមានអត្រាប្រេវ៉ាឡង់ នៃមេរោគអេដស៍ខ្ពស់ក្នុងតំបន់អាស៊ីកាល​ពី​ទសត្សរ៍ ឆ្នាំ២០០៣ មាន ១,១% ឱ្យថយចុះមកត្រឹម ០,៦% ឆ្នាំ២០២១ ហើយកម្ពុជា​បានស្ថិតក្នុង​ចំណោមប្រទេសទាំង៧ ​ទូទាំងសកលលោក​ សម្រេចបានទិសដៅ ៩០-៩០-៩០ នៅឆ្នាំ២០១៧ គឺបីឆ្នាំពេលកំណត់។ បើប្រៀបធៀបទៅនឹងទិសដៅ ៩៥-៩៥-៩៥ ដែលយើងបានកំណត់ត្រឹម​ឆ្នាំ២០២៥ ​កម្ពុជាសម្រេចបាន ៨៤%​ នៃអ្នកផ្ទុកមេរោគអេដស៍ បានដឹងពីស្ថានភាពមេរោគអេដស៍ ៩៩% នៃអ្នកដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំង​មេរោគអេដស៍ ​និង ៩៧% នៃអ្នកកំពុងទទួលការព្យាបាលដោយ​ ឱសថប្រឆាំងមេរោគអេដស៍ មាន​បន្ទុកមេរោគអេដស៍ក្នុងឈាមត្រូវបានបង្ក្រាប។

បើតាមលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និង​កាមរោគ បានឲ្យដឹងថា​ សិក្ខាសាលាថ្ងៃនេះ ​យើងនឹងធ្វើឡើងពេញមួយថ្ងៃ ដែលមានការបង្ហាញ​ដោយ​សង្ខេបតាម​សមាសភាពនីមួយៗ ​នៅពេលព្រឹក ​និងមានក្រុមពិភាក្សានៅពេលល្ងាច ក្នុង​គោល​បំណងរួមគឺ៖​ ធ្វើសុពលភាពនៃរបកគំហើញ និងអនុសាសន៍នៃការពិនិត្យពាក់​កណ្តាល​គម្រោងនៃផែនការយុទ្ធសាស្ត សម្រាប់បង្ការ ថែទាំ ​និងព្យាបាលជំងឺអេដស៍ និងកាមរោគក្នុង​វិស័យ​សុខាភិបាលឆ្នាំ២០២១-២០២៥ ឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សហគមន៍នៃប្រជាជន​ចំណុច និងពិភាក្សាពីអាទិភាពជាយុទ្ធសាស្ត្រ និងកំណត់វិធីសាស្ត្រសម្រាប់ការ​អនុវត្តក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខទៀត ​ដើម្បីរៀបចំលើកសំណើមូលនិធិសកលឆ្នាំ ២០២៤-២០២៦ នៅឆ្នាំក្រោយ។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបញ្ជាក់ទៀតថា ការពិនិត្យឡើងវិញពាក់កណ្តាលនៃផែនការ​យុទ្ធ​សាស្ត្រ ​គឺយើងធ្វើឡើងត្រូវចំពេលដែលយើងត្រូវមើលឡើងវិញ​ ពីនាវានុវត្តន៍ ភាពបទបែន​នៃកម្មវិធី និរន្តរភាពនៃកម្មវិធី និងការឆ្លើយតបដោយផ្តោតលើប្រជាជនជាគោលកំណត់ សកម្មភាព​ជា​អាទិភាព រៀបចំយុទ្ធសាស្ដ្រសម្រាប់អនុវត្តសកម្មភាពទាំងនោះ ហើយយើងទាំងអស់គ្នា​ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ​ដើម្បីអាចឈានទៅបញ្ចប់អេដស៍នៅប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm