ក្រុម​អ្នកការទូត​ថ្លឹងថ្លែង​ពី​ហានិភ័យ​នៃ​អាវុធ​ជីវសាស្ត្រ​ជុំវិញ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​

2022/11/29 09:57:04 pm        410

​អ៊ុយក្រែន៖ ក្រុម​អ្នកការទូត​បានទទួល​ដំណឹង​ពី​ការលើកឡើង​ ជុំវិញ​ជម្លោះ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ថា វីរុស​បាក់តេរី និង​ភ្នាក់ងារ​បង្ក​ជំងឺ​ផ្សេងទៀតអាច​ត្រូវបាន​គេ​ប្រើ​ជា​ឧបករណ៍​នៃ​សង្គ្រាម​។ គណៈប្រតិភូ​រាប់រយ​នាក់​បានមក​ជួបជុំគ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​ពិភាក្សា​អំពី​ការគំរាមកំហែង​នៃ​អាវុធ​ជីវសាស្ត្រ​។

អនុសញ្ញា​អាវុធ​ជីវសាស្ត្របាន​ហាមឃាត់​ការផលិត ស្តុក​ទុក និង​ការប្រើប្រាស់​អាវុធ​ប្រភេទ​នេះ​។ ក្រុម​អ្នកការទូត និង​អ្នកជំនាញ​សន្តិសុខ​សុខភាព​បានមក​ជួបប្រជុំ​គ្នា​ជា​លើកដំបូង​ក្នុង​រយៈពេល​ ៦ឆ្នាំ​ដើម្បី​ពិនិត្យឡើងវិញ​សន្ធិសញ្ញា​នេះ​។ លោក​ស្រី Nakamitsu Izumi អ្នកតំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​រំសាយ​អាវុធ ​របស់​អង្គការ​សហប្រជាជាតិ​បាន​​និយាយ​ថា ខណៈ​នាំមក​នូវសុវត្ថិភាព​ជីវសាស្ត្រ និង​សន្តិសុខ​ជីវសាស្ត្រ មកប្រើប្រាស់​ជាក់ស្តែង​កាន់តែ​ច្រើនឡើង ជំងឺ​រាតត្បាត​ក៏បាន​បង្ហាញ​ពី​ការរំខាន​ដែល​អាច​កើតមានឡើង ប្រសិនបើ​ភ្នាក់ងារ​ជីវសាស្ត្រត្រូវបាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​ចេតនា​ជា​អាវុធ​នៃ​សង្គ្រាម ឬ​ភេរវកម្ម​។

​លោក​ស្រី Nakamitsu បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ជា​សមាជិកស៊ើបអង្កេត​ និង​ឆ្លើយតប​ចំពោះ​ការ​រំលោភ​បំពាន​ណា​មួយ​។ ប៉ុន្តែ​គណៈប្រតិភូ​មួយចំនួន​បារម្ភ​ថា អ្នក​ដែល​មកពី​ប្រទេស​រុស្ស៊ី​អាច​ប្រើប្រាស់​វេទិកា​របស់​ពួកគេ​នៅក្នុង​សន្និសីទ ដើម្បី​បន្ត​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​បន្ថែមទៀត​។ មេដឹកនាំ​នៅ​ទីក្រុង​មូ​ស្គូ​បាន​អះអាងថា មន្ត្រី​សហរដ្ឋអាមេរិក​បាន​គាំទ្រ​មន្ទីរ​ពិសោធន៍​អាវុធ​ជីវសាស្ត្រ​សម្ងាត់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ អ្នកតំណាង​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ លោក Gennady Gatilov បានលើកឡើង​ជាថ្មី​នូវ​ការអះអាង​ទាំងនោះ​នៅក្នុង​សុន្ទរកថា​បើក​កិច្ចប្រជុំ​របស់​លោក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        64
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        392
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        440

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm