ឯកឧត្តម ប៉ែន កុសល្យ ណែនាំដល់ក្រុមអាជីវករដឹកទំនិញឆ្លងដែន ត្រូវកំណត់ទម្ងន់ឱ្យបានច្បាស់លាស់

2022/11/29 11:02:23 pm        347

ឧត្តរមានជ័យ៖ អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានណែនាំដល់បងប្អូនអាជីវករ​ដែលមានរថយន្តដឹកដំឡូង និងម្ចាស់សៃឡូដំឡូងទាំងអស់ ​ដែលចរាចរលើដងផ្លូវ​ត្រូវ​អនុវត្តន៍​និង​កំណត់​ទម្ងន់​ឱ្យ​បានត្រឹមត្រូវស្របតាមច្បាប់​ បច្ចេកទេសនៃការដឹក​ជញ្ជូន​ជៀសវាង​មាន​បញ្ហា​ប្រឈម​នានា​ជាមួយមន្រ្តីជំនាញពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី២៩វិច្ឆិកាឆ្នាំ២០២២នេះ ឯកឧត្តម ប៉ែន កុសល្យ បានលើកឡើងថា ចំពោះបងប្អូនដែលជាអាជីវករមានរថយន្តធំៗ និងម្ចាស់សៃឡូដំឡូងទាំងអស់ ធ្វើយ៉ាងណាត្រូវ​សហការ​គ្នា​អនុវត្តន៍​ចំពោះ​ការផ្ទុកទំនិញ ឬដឹកទំនិញនានា​ដែលឆ្លងដែន​មកទទួល​ទិញនៅ​ក្នុងភូមិ​សាស្រ្តខេត្តឧត្តរមានជ័យ ត្រូវ​អនុវត្ដន៍​ការ​ដឹក​ទំនិញឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​យើង​រក្សាថែទាំ​ផ្លូវផ្នល់​ឱ្យ​មាន​ភាព​រឹងមាំ​ធន​ជាប់​បាន​យូរ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម បាន​សំណូមពរ​ដល់​អាជីវករ និងក្រុមឈ្មួញ​​ទាំង​អស់​ ​ធ្វើយ៉ាងណា​ត្រូវ​រួមគ្នា​រក្សា​នូវ​តម្លៃ​ដំឡូង​ ទាំងដំឡូង​សើម​ និង​ដំឡូង​ស្ងួត​​ឱ្យ​​បានល្អប្រសើរ​ចំពោះ​ការទិញ​លក់​ដំឡូង​របស់​ប្រជាកសិករ នៅ​តាម​បណ្តាល​មូលដ្ឋាននានា។កត្តា​ទាំង​អស់នេះ​ហើយ​ដែល​ធ្វើឱ្យ​​ប្រជាកសិករ​យើង​មាន​ឆន្ទៈក្នុងការ​បង្ករបង្កើន​ផល​ដាំដំណាំ​ដំឡូង​បន្តទៀត។

គួរបញ្ជាក់ថា ចំពោះការឆ្លងដែន​រថយន្តរបស់​ក្រុមឈ្មួញ​ថៃ​គឺ​អនុវត្តន៍​ឱ្យ​ឆ្លង​មក​ត្រឹម​តែ​ចម្ងាយ​៣០ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ការយោគយល់​ចំពោះ​ការ​ទិញ​លក់​កសិផល​ពី​ប្រជាកសិករនោះ មន្រ្តីជំនាញ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរ​បាន​ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ធ្វើបែបនេះ​គឺដើម្បី​សម្រួល​ដល់​ប្រជាកសិករ​ឱ្យ​មានភាពងាយស្រួលផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធិ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        1
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        118
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm