អភិបាលក្រុងBussy Siant Georges ប្រទេសបារាំង កោដសរសើរពីការអភិវឌ្ឍន៍ក្នុងខេត្តកំពង់ឆ្នាំង មិនដូចជនមួយចំនួននៅបរទេសបានលើកឡើងនោះឡើយ

2022/11/29 11:11:50 pm        474

កំពង់ឆ្នាំង៖ លោក យ៉ាន់ ដូបូស អភិបាលក្រុង Bussy Siant Georges ប្រទេសបារាំង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានថ្លែងកោដសរសើរចំពោះអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្នុងការអភិវឌ្ឍន៍ប្រទេសបានយ៉ាងល្អលើគ្រប់វិស័យ មិនដូចការលើក​ឡើង​នៃជនមួយចំនួននៅក្រៅប្រទេសនោះឡើយ។ លោកបានថ្លែងបែបនេះនៅក្នុងការចូលរួមពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តការរវាងខេត្តកំពង់ឆ្នាំអ និងក្រុង Bussy Siant Georges ប្រទេសបារាំង ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

 លោក យ៉ាន់ ដូបូស អភិបាលក្រុង Bussy Siant Georges ប្រទេសបារាំងបានបន្តថា៖ នៅពេលលោកបានចូលដល់ទឹកដីខេត្តកំពង់ឆ្នាំង លោកបានដឹងថា ប្រជាពលរដ្ឋកម្ពុជាបានរស់ដោយក្តីសុខសប្បាយក្រោមម្លប់សន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងរមណីយដ្ឋានបែបធម្មជាតិផងដែរ។ ចំណែកវិស័យសុខាភិបាល អាជ្ញាធរខេត្តកំពង់ឆ្នាំងបានចូលរួមល្អ ក្នុងការថែរក្សាសុខុមាលភាពប្រជាពលរដ្ឋទាំងអស់ អោយជៀសផុតពីជំងឺកូវីដ១៩ មិនមានការឆ្លងរាលដាលក្នុងសហគមន៍ មិនមាន​ការពាក់ម៉ាស់នៅតាមទីសាធារណៈ គឺអាចធ្វើដំណើរបានដោយសេរី។ នៅក្នុងចុងឆ្នាំ២០២២នេះ អាជ្ញាធរខេត្តក៏បាន​រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងបានរៀបចំទីកន្លែងកំសាន្តសម្រាប់អោយប្រជាពលរដ្ឋកម្ពុជាបានសប្បាយរីករាយទៀតផង។ កត្តាទាំងអស់នេះ គឺផ្ទុយស្រឡះពីការ​លើកឡើងរបស់ជនមួយចំនួននៅក្រៅប្រទេស ពាក់ព័ន្ធនឹងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា។ លោកបានបន្តថា ក្រុង Bussy Siant Georges ប្រទេសបារាំង នឹងចុះកិច្ចព្រមព្រៀងជា​ដៃគូក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យជាមួយខេត្តកំពង់ឆ្នាំងដោយមិនរួញរាឡើយ។

 ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងកោដសរសើរដល់លោក យ៉ាន់ ដូបូស អភិបាលក្រុង Bussy Siant Georges ប្រទេសបារាំង ដែលបាននិយាយពិតលើអ្វីដែលរដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងមាន និងកំពុងធ្វើដើម្បីប្រជាពលរដ្ឋ ដើម្បីប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm