ក្រសួងបរិស្ថាន គ្រោងពង្រីកយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តចំនួន៥ទៀត

2022/11/30 05:53:25 pm        371

ភ្នំពេញ៖ ក្រសួងបរិស្ថាន គ្រោងនឹងពង្រីកការធ្វើយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តចំនួន៥ទៀត បន្ទាប់​ពីបាន​ធ្វើដោយជោគជ័យ នៅខេត្តចំនួន៦នាពេលកន្លងមក ខណៈកម្ពុជាជាប្រទេសទីមួយ​ នៅ​ក្នុងតំបន់ ដែលផ្ដួចផ្ដើម និងធ្វើយុទ្ធនាការអន្ទាក់សូន្យនេះ ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំ​ពាក្យ​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា យុទ្ធនាការអន្ទាក់សូន្យនេះ មានគោល បំណងសំខាន់ចំនួន៣ ទី១. ដើម្បី​ផ្លាស់ប្ដូរនូវឥរិយាបថរបស់ពលរដ្ឋអំពីការហូបសាច់សត្វព្រៃ ការជួញ​ដូរ​សត្វ​ព្រៃ​ត្រូវ​តែ​បញ្ឈប់, ទី២. ដើម្បីឲ្យសាធារណជន បានយល់ដឹងអំពីផលប៉ះពាល់ នៃអន្ទាក់ ព្រោះ​មិន​មែន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សត្វព្រៃនោះទេ ក៏ធ្វើឲ្យប៉ះពាល់ទៅដល់សុវត្ថភាព របស់ មនុស្សដែរ, ទី៣. ដើម្បី​ផ្លាស់​ប្ដូរ​នូវឥរិយាបថពលរដ្ឋ ដែលចូលចិត្តហូបសត្វព្រៃ សូមឲ្យ ពួកគាត់បញ្ឈប់ ព្រោះសត្វ​ព្រៃ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់សុខភាព និងខ្លួនរបស់វាសម្បូរដោយវីរុស ។

ឯកឧត្តមបានបន្តថា បន្ទាប់ពីមានការយល់ដឹងច្រើនពីពលរដ្ឋ ទៅលើបញ្ហាអន្ទាក់ បញ្ហា សត្វព្រៃ និង​មានការចូលរួមគាំទ្រដ៏ច្រើនលើសលុប នៃយុទ្ធនាការលើកទី១ ក្រសួងបរិស្ថាន និង​បន្ត​សហការ​ពី​អង្គការដៃគូ រួមទាំងអាជ្ញាធរមូលដ្ឋាន នឹងបន្តយុទ្ធនាការនៅខេត្តចំនួន៥ ដែល​ស្ថិត​នៅ​តំបន់​ជួរ​ភ្នំក្រវ៉ាញ ក្នុងនោះមានខេត្តបាត់ដំបង កំពង់ស្ពឺ កំពង់ឆ្នាំង កោះកុង និងខេត្តពោធិ៍សាត់ នៅ​ពេលខាងមុខ ។

ឯកឧត្តម នេត ភក្ត្រា បានបញ្ជាក់ថា សម្រាប់យុទ្ធនាការលើកទី១ គឺត្រូវបានធ្វើឡើងនៅ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី មណ្ឌលគិរី ព្រះវិហារ និងខេត្តកំពង់ធំ មានមនុស្ស ជាង​៣​លាននាក់ ទទួលបានសារនានា ក្នុងរយៈពេល៦ខែ គឺចាប់ពីខែមីនា ត្រូវបានបញ្ចប់នៅ ខែកញ្ញា ឆ្នាំ២០២២ ប៉ុន្តែការអប់រំផ្សព្វផ្សាយ នៅតែបន្តធ្វើក្នុងខេត្តទាំងអស់នេះ ។

គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មន្ត្រីអភិរក្សរបស់ក្រសួងបរិស្ថាន និងមន្ត្រីនៃអង្គការដៃគូ បាន​រក​ឃើញ​អន្ទាក់ជាច្រើន ដែលក្រុមព្រានបានដាក់ក្នុងព្រៃ ត្រូវបាននាំយកទៅបំផ្លាញ់ រួម ទាំង​សហការ​ជាមួយកងកម្លាំង បង្ក្រាបបានករណីជួញដូរ និងលក់សត្វព្រៃបានជាបន្តបន្ទាប់ ផងដែរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        66
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm