បេក្ខជនបាក់ឌុបរៀនត្រៀមបានច្រើនសម្រាប់ការប្រឡង ខណៈឆ្នាំនេះការសិក្សាមិនបិទសាលាដូចឆ្នាំកន្លងទៅ

2022/11/30 07:22:01 pm        385

ភ្នំពេញ៖ សិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី ៥ខែ ធ្នូ ឆ្នាំ ២០២២ខាងមុខ។ ខណៈការប្រឡងកាន់តែខិតជិតមកដល់ សិស្សដែលកំពុងត្រៀមសម្រាប់​ការ​ប្រឡងបានបង្ហាញការជឿជាក់ថាអាចសម្រេចបានលទ្ធផលល្អ ក្រោមហេតុផលការសិក្សា​ពេញ​មួយឆ្នាំ ​របស់ពួកគេដំណើរការប្រសើរ​ ពុំមានការបិទសាលាដូចឆ្នាំកន្លងនោះទេ។

គិតត្រឹមពេលនេះ ការប្រឡងបាក់ឌុបសម្រាប់សិស្សថ្នាក់ទី ១២ គឺនៅសល់រយៈពេលមិនដល់មួយ​សប្ដាហ៍​នោះទេ។ កាលបរិច្ឆេទការប្រឡង ​គឺនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ៥ ​និងថ្ងៃទី ៦ខែធ្នូ ឆ្នាំ ២០២២។ គិតមកទល់ពេលនេះ ​តាមរយៈកម្មវិធីសិក្សានៅតាមគ្រឹះស្ថានសិក្សា ក៏ជាវិសមាកាលឈប់សម្រាក​សម្រាប់​សិស្សផងដែរ។

កំឡុងពេលវិសមកាលនេះ ​សិស្សថ្នាក់ទី ១២មួយចំនួន​ នៅតែបន្តមកសាលារៀនជារៀងរាល់ថ្ងៃ ក្នុង​គោលដៅជួបជុំមិត្តិរួមថ្នាក់សិក្សាជាក្រុមរួមគ្នា។ ​ជាក់ស្ដែងយុវជនចំនួន ៣រូប ​នៅវិទ្យាល័យបាក់ទូក បានមកជុំគ្នាសិក្សានៅសាលារៀនតាំងពីព្រឹកព្រលឹម។ ខណៈកំពុងសិក្សានេះ ពួកគេបានលើក​ឡើង​នូវភាពជឿជាក់សម្រាប់ការប្រឡងនាពេលខាងមុខ។

ភាពជឿជាក់ដោយសារ ឆ្នាំសិក្សារបស់ពួកគេដំណើរការបានប្រសើរ សិក្សាបានពេញលេញពុំមាន​ការ​បិទផ្អាក​ដំណើរការសាលារៀនដូចជាឆ្នាំសិក្សាកន្លងនោះទេ។

ពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្របាក់ឌុប ​ក្នុងឆ្នាំនេះ​គឺមិនខុសពីការប្រឡងរាល់ឆ្នាំនោះទេ។ ក្រសួងអប់រំ ​យុវជន និងកីឡា គឺនៅតែរក្សាគោលការណ៍ ចេះគឺជាប់ ដដែល។

ក្រសួងអប់រំ កំណត់យកថ្ងៃទី ២ ខែធ្នូ សម្រាប់ប្រធានគណៈមេប្រយោគទូទាំងប្រទេស​ប្រចាំ​រាជ​ធានី-ខេត្ត ​ដឹកប្រធានវិញ្ញាសារទៅកាន់រាជធានី-ខេត្តរបស់ខ្លួនផងដែរ។ ឈានដល់ថ្ងៃទី ៤ មុនការ​ប្រឡង​មួយថ្ងៃ គឺប្រធានមណ្ឌលត្រូវបិទបញ្ជីឈ្មោះបេក្ខជន តារាងវិញ្ញាសារ បទបញ្ញត្តិសម្រាប់ការ​ប្រឡង​ ប្លង់បន្ទប់ ​ស្លាកលេខបន្ទប់ ​នៅតាមបន្ទប់ប្រឡងនីមួយៗ។

ក្រោយពីការប្រឡងបិទបញ្ចប់​ ក្រសួងអប់រំ យុវជន និងកីឡា កំណត់យកថ្ងៃទី ៧ ខែធ្នូ សម្រាប់ការ​បញ្ជូន​ហិបកិច្ចការរបស់បេក្ខជនទូទាំងប្រទេសត្រឡប់មករាជធានីភ្នំពេញ ​ដើម្បីធ្វើការពិនិត្យនានា មុននឹងឈានដល់ការកែក្រដាសកិច្ចការ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm        83
ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am        150
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm