បុរស​ជន​ជាតិ​ខ្មែរ​២​នាក់​ទៀត​ស្លាប់​ដោយសារ​កូវីដ​១៩​ថ្ងៃ​នេះ នាំ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៤៥​នាក់

2021/04/27 09:59:58 am        33

ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ប្រកាស​នៅ​យប់​ថ្ងៃ​នេះ​​ថា បុរស​ជន​ជាតិ​ខ្មែរ ២​នាក់​ទៀត បាន​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ​១៩នៅ​ថ្ងៃ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​នេះ កើន​ដល់ ៤៥​នាក់​ហើយ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​​ខ្លួន ក្រសួង​សុខាភិបាល​និយាយ​ថា បុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​អាយុ ៥៥​ឆ្នាំ ដែល​រស់​នៅ​សង្កាត់​អូរឫស្សី ខណ្ឌ​៧មក​រា បាន​ស្លាប់​នៅ​ម៉ោង​ជិត ១​រសៀល​ថ្ងៃ​ទី​១៨ ខែ​មេសា​នេះ នៅ​ឯ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ។

បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​បុរី ១០០​ខ្នង កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា បន្ទាប់​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩ ហើយ​បន្ទាប់​មក​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ហ្លួងម៉ែ​នៅ​ថ្ងៃ​នេះ។

ចំណែក​ឯ​បុរស​ម្នាក់​ទៀត​អាយុ ៤៩​ឆ្នាំ ដែល​រស់​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ បាន​ស្លាប់​នៅ​ម៉ោង​ជិត ៣​រសៀល​ថ្ងៃ​នេះ នៅ​ឯ​មណ្ឌល​សុខភាព​ចាក់អង្រែ។

បើ​តាម​ក្រសួង​សុខាភិបាល​ បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​នេះ ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ​១៩។

ក្រសួង​​បញ្ជាក់​ថា បុរស​ទាំង​ ២​នាក់​នេះ​ បាន​ស្លាប់​បាត់​បង់​ជីវិត​ បន្ទាប់​​ពី​សួត​របស់ពួកគេ​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ពី​មេរោគ​កូវីដ ខណៈ​ពួកគាត់​សុទ្ធ​តែ​មាន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រចាំ​កាយ​ផង​ដែរ។

តួលេខផ្លូវការ​ប្រកាស​ដោយ​ក្រសួង​សុខាភិបាល បង្ហាញ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​មេរោគ​កូវីដ​១៩​សរុប​រហូត​មក​ដល់​ថ្ងៃ​នេះ បាន​កើន​ឡើង​ដល់ ៤៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៣៧​ថ្ងៃ​ចុង​ក្រោយ​នេះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        103
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        208
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        192

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm