ប្រជាពលរដ្ឋសប្បាយចិត្ត ខណៈអាគារសិក្សា១ខ្នងមាន៣ជាន់ នឹងលេចរូបរាងនៅក្នុងសាលាបឋមសិក្សាអារញ្ញនាពេលខាងមុខឆាប់ៗនេះ

2022/11/30 09:39:49 pm        150

កំពង់ឆ្នាំង៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រជាពលរដ្ឋនៅក្នុងសង្កាត់កំពង់ឆ្នាំង បានសប្បាយចិត្ត និងថ្លែងអំណរគុណដល់ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អាគារសិក្សា១ខ្នង មាន៣ជាន់ ស្មើនឹង១២បន្ទប់ ជូនដល់កូនចៅនៅក្នុងសាលាបឋមសិក្សាអារញ្ញ ស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ សមិទ្ធិផលដ៏ធំធេងនេះ នឹងផ្តល់នូវចំណេះដឹងសម្រាប់កូនចៅជំនាន់ក្រោយក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹងសម្រាប់កសាងសង្គមគ្រួសារ និងសង្គមជាតិយើង។

តំណាងប្រជាពលរដ្ឋ៥នាក់បានអោយដឹងថា៖ ក្រោយពីសាលាបឋមសិក្សាអារញ្ញ ទទួលបាននូវអាគារសិក្សាមួយខ្នងមាន៣ជាន់ ស្មើនឹង១២បន្ទប់បែបនេះ ពួកគាត់ជាប្រជាពលរដ្ឋមានចិត្តសប្បាយរីករាយជាពន់ពេក ដោយសារនាពេលកន្លងមក សាលាបឋមសិក្សាអារញ្ញនេះ មិនដែលទទួលបានសាលារៀនដែលធំខ្ពស់ និងទំនើបបែបនេះទេ។  ក្នុងនាមអាណាព្យាបាលសិស្ស លោកគ្រូអ្នកគ្រូទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង  ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលបានផ្តល់អាគារសិក្សាមួយខ្នងនេះដល់កូនចៅជំនាន់ក្រោយបានសិក្សារៀនសូត្រ ជាទីផ្តល់ចំណេះដឹងដ៏ល្អ និងប្តេជ្ញាជួយថែរក្សាអោយបានគង់វង្ស។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់អាគារសិក្សា១ខ្នងនេះ ដែលមានកម្ពស់៣ជាន់ ស្មើនឹង១២បន្ទប់ ជូនដល់កូនចៅនៅក្នុងសាលាបឋមសិក្សាអារញ្ញបានសិក្សារៀនសូត្រ។ អាគារសិក្សាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនខេត្តកំពង់ឆ្នាំងជាច្រើន គឺមាននៅគ្រប់ស្រុកក្រុងទាំង៨នៃខេត្តកំពង់ឆ្នាំង រហូតដល់សាលាខ្លះ គឺសម្តេចបានជួយទាំងស្រុងតែម្តង។ សមិទ្ធផលថ្មីសន្លាងនេះ បានធ្វើអោយកូនចៅ ចាំមិនភ្លេចនូវគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ក្នុងការកសាងធនធានមនុស្សនៅកម្ពុជាអោយសម្បូរ ដើម្បីជួយកសាងប្រទេសជាតិអោយរុងរឿងទៅមុខទៀត៕ ហុង វាស្នា


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        104
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm