ពលរដ្ឋសាទរនិងមានមោទកភាព ដែល«គុនល្បុក្កតោ» ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

2022/11/30 10:10:57 pm        1.0 K

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំ នៃលើកទី ១៧គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារ​បេតិកភណ្ឌអរូបី ​នៃអង្គការយូណេស្កូ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុងរ៉ាបាត ប្រទេសម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេស​កម្ពុជាយើង គឺ​បាន​គោះ​ញញួរ សម្រេចដាក់សម្បតិ្ត​បេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិ​របស់​កម្ពុជា គឺ «គុនល្បុក្កតោ» និងឯកសារនានាទៀត ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់​អង្គការUNESCO។

បណ្តាពលរដ្ឋខ្មែរនៅរាជធានីភ្នំពេញ បានបង្ហាញការសប្បាយចិត្តជាខ្លាំង និងមានមោទនភាព​ចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ​ដែលបានខិតខំថែរក្សា អភិរក្ស សម្បត្តិវប្បធម៌ ​គុនល្បុក្កតោកម្ពុជា រហូតដល់ អង្គការUNESCO ផ្តល់ការគាំទ្រជាសកល ​និងបានសម្រេចចុះបញ្ជី ​គុនល្បុក្កតោ របស់កម្ពុជា​ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីពិភពលោក ​នៅក្នុងកិច្ចប្រជុំលើកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌអរូបី ​នៃអង្គការយូណេស្កូ នៅប្រទេសម៉ារុក។

សូមបញ្ជាក់ថា តាមFacebookផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានសរសេរថា “គុនល្បុក្កតោ” ត្រូវបានកិច្ច​ប្រជុំ​លើកទី១៧នៃ គណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការ​ពារបេតិកភណ្ឌអរូបី ​នៃអង្គការយូណេស្កូ ​បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង​បេតិកភណ្ឌ​វប្បធម៌​អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច ​17.COM7.b.1។

គុនល្បុក្កតោ ​ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់​គល់យ៉ាងជ្រៅ​នៅក្នុងសង្គមខ្មែរ​ជាច្រើន​សតវត្សមកហើយៗបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។ ចម្លាក់លើជញ្ជាំងប្រាសាទ​សម័យ​អង្គរជាភស្តុតាង​បង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់​មួយទៅជំនាន់មួយ​ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និង​សមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំង​សត្រូវនានាផង និងការពារសង្គមជាតិ​និង​មាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ​ព្រមទាំងការខិតខំប្រឹងប្រែង​របស់​សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់​ ក្បាច់គុនល្បុក្កតោកម្ពុជា​ត្រូវបានអភិរក្ស ​លើកតម្លៃ និង​ផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស ​និងលើឆាកអន្តរជាតិ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        93
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm