មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌ ជំរុញភាគីពាក់ព័ន្ធឱ្យបន្តលើកស្ទួយសិល្បៈចាប៉ីដងវែង

2022/11/30 10:30:55 pm        709

ភ្នំពេញ៖ ក្នុងថ្ងៃខួប៦ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង​ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌​អរូបីនៃ​មនុស្ស​ជាតិ​របស់អង្គការយូណេស្កូ ​មន្រ្តីជាន់ខ្ពស់នៃក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ បានជំរុញ​ដល់ភាគីពាក់ព័ន្ធបន្តលើស្ទួយសិល្បៈចាប៉ីដងវែងតាមគ្រប់រូបភាព ។

មានប្រសាសន៍ប្រាប់BTV នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ ​រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ ​បាន​ជំរុញ​ដល់សាធារណៈជន ​និងភាគីពាក់ព័ន្ធបន្តលើក​ស្ទួយ​សិល្បៈចាប៉ីដងវែង ​តាមគ្រប់រូបភាព ពោលដូចជា ​ស្ថាប័នរដ្ឋ​ ឫឯកជន ​ពេលរៀបចំកម្មវិធីផ្សេងៗ អាចអញ្ជើញ​អ្នកជំនាញចាប៉ីដងវែង​ ចូលរួមក្នុងវិធី ដើម្បីទទួលបានថវិការជាការលើក​ទឹកដល់​ពួកគាត់។ ក្រៅពីនេះ ​ឯកឧត្តម បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹងវិស័យវប្បធម៌ សិល្បៈខ្មែរផងដែរ។

លោក ពេជ្រ សារ៉ាត់ ប្រធានសមាគមចាប៉ីអមតៈ បានឲ្យដឹងដែរថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប​និង​ជាអ្នកបន្តវេនជំនាន់ក្រោយផ្នែកចាប៉ី ពិតជាមានក្តីរំភើបរីករាយ ​ដែលបានចូលរួមថែរក្សា អភិរក្សា ​ផ្សព្វផ្សាយ មរតក​វប្បធម៌​ខ្មែរ ​ដែល​បាន​បន្សល់ទុក​ពីដូនតាជំនាន់មុន។ហើយដើម្បីអបអរខួប៦ឆ្នាំ ​នៃការដាក់​បញ្ចូល​ចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្សជាតិ​របស់អង្គការយូណេស្កូ ​សមាគមចាប៉ីអមតៈ​ បានរៀបចំពិធីនៅផ្សារទំនើបសូរិយា រាជធានី​ភ្នំពេញ ដោយមានការលេងចាប៉ី និងបង្រៀនចាប៉ីជាដើម។

ចាប៉ីដងវែង​ជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបាន​ដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ​របស់អង្គការយូណេស្កូ នាថ្ងៃទី៣០ វិច្ឆិកា ២០១៦ ស្ថិតនៅទីក្រុងអាឌីស​ អាបាបា ប្រទេសអេត្យូពី។

គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្ស​ជាតិចំនួន៦​ ដែលបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ​ក្នុងនោះរួមមាន៖របាំព្រះរាជទ្រព្យ ​ល្ខោនស្រមោលស្បែកធំ ​ល្បែងទាញព្រ័ត្រ​ ចាប៉ីដងវែង ​ល្ខោនខោល​វត្តស្វាយ​អណ្ដែត និង គុនល្បុក្កតោ៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        103
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        104
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm