E-Sports កម្ពុជា​មិន​ប្រកួត FIFA តែ​នឹង​ពិចារណា​ប្រកួត PUBG និង Mobile Legends ក្នុង​ស៊ី​ហ្គេម​នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ​

2021/04/27 09:59:58 am        4.1 K

​E-Sports៖ លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports) បាន​បញ្ជាក់​ថា សហព័ន្ធ​គ្មាន​គម្រោង​ប្រកួត​វិញ្ញាសា​បាល់ទាត់ FIFA Online ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ចុងខែ​ឆ្នាំ​២០២១ នេះ​ឡើយ ព្រោះ​ជា​វិញ្ញាសា​ថ្មី​សម្រាប់​កម្ពុជា តែ​យ៉ាងណា​សហព័ន្ធ​កំពុង​ធ្វើការ​ជាមួយ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពិចារណា​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ផ្សេងទៀត ដូចជា​ការប្រកួត PUBG និង Mobile Legends ជាដើម។​

​អគ្គលេខាធិការ​ដដែល​បន្ដថា វិញ្ញាសា FIFA Online កម្ពុជា​ពុំ​ធ្លាប់​ប្រកួត​នោះ​ទេ ដ្បិត​ការប្រកួត​បាល់​ទាត់​លើ​ប្រភេទ​កីឡា E-Sports លើក​មុនគឺជា​វិញ្ញាសា PES-2020។ ប៉ុន្តែ​សហព័ន្ធ​បាន​ត្រៀម​ប្រកួត​ជ្រើសរើស​កីឡាករ​-​កីឡា​ការិនី​ជើង​ខ្លាំង​លើ​វិញ្ញាសា PUBG និង Mobile Legends ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ។ តែ​យ៉ាងណា​បាន​ចូលរួម ឬ​អត់គឺ​អា​ស្រ័យ​លើ​ការសម្រេច​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រោះ E-Sports មិន​ស្ថិត​ក្នុង​បញ្ជី​ប្រមូលផ្ដុំ​ឡើយ។​

ប៉ុន្តែ​បើ​តាម​ការ​បង្ហើរ​ប​ស់​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ប្រភេទ​កីឡា​អេ​ឡិច​ត្រូនិក ឬ E-Sports នេះ កម្ពុជា​បាន​បញ្ចូល​ក្នុង​ប្រភេទ​កីឡា​ទាំង ៣២ ដែល​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​រួចហើយ នៅឡើយ​តែ​វិញ្ញាសា​ប៉ុណ្ណោះដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជំរុញ​ឲ្យ​សហព័ន្ធ​ពន្លឿន​ធ្វើ​ការងារ​បច្ចេកទេស ដើម្បី​កំណត់​វិញ្ញាសា និង​ចុះឈ្មោះ​ការប្រកួត​ផ្លូវការ ស្រប​ពេល​កីឡា E-Sports វៀតណាម​បាន​ដាក់​វិញ្ញាសា​ចំនួន ៨ រួមមាន​វិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និង​វិញ្ញាសា Mobile Legends ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        122
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        134
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm