សហភាព​អឺរ៉ុប​និយាយថា កងទ័ព​អ៊ុយ​ក្រែ​ន ១០​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​ជម្លោះ​ជាមួយ​រុស្ស៊ី​

2022/12/01 05:41:20 pm        432

​អឺរ៉ុប៖ ប្រធាន​គណៈកម្មការ​ស​ហ​ភាព​អឺរ៉ុប​លោកស្រី Ursula von der Leyen បានបង្ហាញ​ការ​ប៉ាន់​ប្រមាណ​ចំនួន​កងទ័ព​សរុប​របស់​អ៊ុយក្រែ​ន​ ដែល​បាន​បាត់បង់​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​រុស្ស៊ី​។

​លោកស្រី von der Leyen កាលពី​ថ្ងៃ​ពុធ​ម្សិលមិញបាន​អះអាងថា កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន​ជាង ១០០.០០០​នាក់បាន​ស្លាប់ ខណៈ​បន្ថែមថា ជន​ស៊ីវិល​ប្រមាណ ២០.០០០​នាក់ក៏ត្រូវ​បាន​បាត់​បង់ជីវិត​ផងដែរ ក្នុងអំឡុង​ការ​វាយ​ប្រយុទ្ធ​គ្នា​ដែល​នៅតែ​បន្ត​រហូតមកដល់​សព្វ​ថ្ងៃ ​ចាប់តាំងពី​ការវាយលុក​កាលពី​ថ្ង​ទី​២៤ ខែ​កុម្ភៈ​។ ​ប្រមុខ​គណៈកម្មការ​អឺរ៉ុបរូបនេះពុំបាន​បង្ហាញ​ពី​ប្រភព​ថា ​ព័ត៌មាន​នេះទទួលបាន​ពី​ណា​នោះទេ​។ ​កាលពី​ចុងខែ​កញ្ញា លោក Sergey Shoigu រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីបាន​និយាយថា ​មកទល់នឹង​ពេលនេះអ៊ុយ​ក្រែ​ន​បាន​បាត់បង់​កងទ័ព​ជាង ៦១.០០០នាក់ខ្ពស់ជាង ​១០​ដង​នៃ​ចំនួន​កងទ័ព​រុស្ស៊ី​ដែល​បាន​ស្លាប់​។​

​លោកស្រី​ក៏បាន​និយាយ​ផងដែរ​ថា​ រចនាសម្ព័ន្ធ​ពិសេស​នឹង​ត្រូវបាន​បង្កើត​ឡើង​ដោយ​សហភាព​អឺរ៉ុប​ដើម្បី​រៀបចំ និង​វិនិយោគ​ថវិកា​ចំនួន ​៣០០​ពាន់​លាន​អឺរ៉ុបជិត ​៣១១​ពាន់​លាន​ដុល្លារ​អាមេរិក លើ​ប្រាក់​បម្រុង​នៅក្នុង​ធនាគារកណ្ដាល​របស់​រុស្ស៊ី និង ១៩​ពាន់​លាន​អឺរ៉ូ​នៃ​ទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​ធុរកិច្ច​រុស្ស៊ី ដែល​សហភាព​អឺរ៉ុបបាន​បង្កកបន្ទាប់ពី​ផ្ទុះ​ជម្លោះ​។ គម្រោង​នេះ​នឹងត្រូវ​ប្រើ​ប្រាក់​បានមកពី​សកម្មភាព​ទាំងនោះ ក្នុង​ការកសាង​ឡើងវិញ និង​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm