ប្រមុខ​ការពារជាតិ​និយាយថា រុស្ស៊ី​គួរតែ​ប្រើ​អាវុធ​ទំនើប​នៅក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/12/01 05:57:19 pm        458

​រុស្ស៊ី៖ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា កង​ម្លាំ​ង​ប្រដាប់អាវុធគួរតែ​ប្រើ​ប្រព័ន្ធ​អាវុធ​ទំនើប​ថ្មីនៅក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​។ ​លោក Sergei Shoigu បាន​និយាយ​នៅ​កិច្ចប្រជុំ​ឧត្ដមសេនីយ៍​ជាន់ខ្ពស់​របស់​ក្រសួងការពារជាតិថា វា​ចាំបាច់​ក្នុង​ការបន្ត​ទំនើបកម្ម​អាវុធ និង​ការបង្កើត​ប្រព័ន្ធ​អាវុធ​ទំនើប​ដែល​អាច​ទុកចិត្តបាន អំឡុង​ប្រតិបត្តិការ​សឹក​ពិសេស​នេះ​។

លោក Shoigu ដែលជា​មនុស្ស​ជំនិត​បំផុត​ម្នាក់ ​ក្នុងចំណោម​មនុស្ស​ជាច្រើន​របស់លោក​ប្រធានាធិបតី Vladimir Putin ពុំបាន​បញ្ជាក់​ច្បាស់​ទេ​ថា ​អាវុធ​ទំនើប​ណាមួយ​ដែល​នឹងត្រូវ​ប្រើ ទោះបីជា​លោក​បាន​និយាយថា លោក​ចង់ពិភាក្សា​ជាមួយ​ក្រុម​ឧត្ដមសេនីយ៍​ពី​មធ្យោបាយ​ថ្មី​នៃ​ការបង្កើន​សមត្ថភាព​កាំភ្លើង​ធំ​ និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ក៏ដោយ​។

​លោក Shoigu បាន​និយាយថា​ មធ្យោបាយ​ថ្មីៗនៃ​ការប្រើប្រាស់​អាវុធ​ទាំងនោះ​ក្នុង​សមរភូមិ​ប្រយុទ្ធ នឹង​ត្រូវបាន​សាក ល្បង។ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​លោក Shoigu បាន​និយាយថា អាវុធ​សម្រាប់​បាញ់​កម្ទេច​អាវុធ​របស់​សត្រូវ នឹង​ត្រូវបាន​ពង្រឹង​ដោយ​ប្រើ​ប្រព័ន្ធ​រ៉ូ​កែ​ត​រយៈ​ចម្ងាយ​ឆ្ងាយដូចជា Tornado-S និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ដែលមាន​សមត្ថភាព​ខ្ពស់​"Malka"។ លោកថា ផែនការ​នេះ​អាច​កម្ទេច​រ៉ូ​កែ​ត និង​ប្រព័ន្ធ​កាំភ្លើង​ធំ​ប្រកបដោយ​ប្រសិទ្ធភាព៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        21
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        64
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm