ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​បន្ដ​ខំប្រឹង ដើម្បី​រួមគ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មី​នៅ​ស៊ី​ហ្គេម

2022/12/01 06:08:46 pm        66

​កីឡាជាតិ៖ ឯកឧត្តម លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជាបាន​ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ ទាំង​មន្ដ្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនីត្រូវ​បន្ដ​ខិតខំ​ប្រឹងប្រែង និង​ដុស​ខាត​សមត្ថភាព​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​រួមគ្នា​សាង​ប្រវត្តិសាស្ដ្រ​ថ្មី នៅពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣។​

​ការលើកឡើង​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​ការប្រកួត​របស់ខ្លួនដោយ​ជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិលើក​ទី​៣ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា។ ពិធី​បិទ​នេះក៏មាន​ការចូលរួម​ពី​ឯកឧត្តម វ៉ា ស៊ិន​ភី​រម្យ ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ទទួលបន្ទុក​បេសកម្ម​ពិសេស និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ហើយ​ឯកឧត្តម​ក៏បាន​ឧបត្ថម្ភ​ថវិកា ១​ពាន់​ដុល្លារដល់​សហព័ន្ធសម្រាប់​ប្រើប្រាស់​ក្នុងការ​ប្រកួត​នេះ​ផងដែរ។​ ​ឯកឧត្តម លី កុសល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​ការខិតខំ​រៀបចំ​របស់​គណៈកម្មកា​រប​ច្ចេកទេស ក៏ដូចជា​ការចូលរួម​របស់​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់ ទាំង​កីឡា​ជន​មិនមាន​ពិការភាព និង​ជនពិការ។ លទ្ធផល​ទាំងនេះបានបង្ហាញ​ពី​ភាព​រីកចម្រើននៃ​វិស័យ​កីឡា​វាយ​សី​នៅ​កម្ពុជា ប៉ុន្ដែ​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​កីឡាករ​ជ័យលាភី និង​អ្នក​មិនទាន់​ដណ្តើមបាន​មេដាយកុំ​បាក់​ទឹកចិត្ត ហើយ​ត្រូវខិតខំ​ជាប្រចាំ​​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយជា​កីឡាករ​មាន​សិទ្ធ​ផល​ខ្ពស់​ទាំង​កីឡាករ គ្រូបង្វឹក និង​ចៅ​ក្រុម​អាជ្ញាកណ្តាល ដើម្បី​មានលទ្ធភាព​គ្រប់គ្រាន់ រួមគ្នា​សាង​ប្រវត្តិសាស្ត្រ​ថ្មីក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនា​ឆ្នាំ​២០២៣ និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត។​

​ឯកឧត្តម ជាម សុភា អគ្គលេខាធិការ​សហព័ន្ធ​បាន​បញ្ជាក់ថា ឆ្លងកាត់​ការរៀបចំ ៥​ថ្ងៃ​លើ​ប្រភេទ​កីឡា​វាយ​សីគឺ​បាន​ដំណើរការ​ដោយ​រលូន ពិសេស​គឺជា​ឱកាសល្អ​មួយ​សម្រាប់​កីឡាករ​-​កីឡាការិនី​វ័យក្មេង បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​ខកខាន​ចូលរួមដោយសារ​ការបោះ​ជំរំហ្វឹកហាត់​នៅ​ចិន។ អ្វីដែល​ពិសេសគឺ​ការអនុវត្ត​ការងារ​របស់​មន្ដ្រី​បច្ចេកទេស​រៀបចំ និង​ដឹកនាំ​ការប្រកួត​តែម្ដង។​ ​គួរ​បញ្ជាក់ថា កីឡា​វាយ​សីបានចាប់ផ្ដើម​ការប្រកួត​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​២៩ ខែវិច្ឆិកា ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ១៤៩​នាក់មកពី ១១​ក្រសួង និង​រាជធានី​-​ខេត្ត។ ជា​លទ្ធផលគឺ​ក្រសួងមហាផ្ទៃដណ្ដើមបាន​មេដាយ​ច្រើនជាងគេគឺ​ឈ្នះ​មេដាយមាស ៣​គ្រឿង ខណៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុឈ្នះ​មេដាយមាស ២ និង​ប្រាក់ ៤ ឈរ​លេខ​២ និង​ខេត្តកណ្ដាលឈ្នះ​មេដាយមាស ២ ប្រាក់ ២ និង​សំរឹទ្ធ ២ ឈរ​លេខ​៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        120
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា

2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm