អាមេរិក​និយាយថា សម្ព័ន្ធ​ណា​តូ​ព្រួយបារម្ភ​ពី​ការបង្កើន​សមត្ថភាព​យោធា​ដោយ​ស្ងាត់​ៗ​របស់​ចិន​

2022/12/01 06:18:09 pm        348

​អាមេរិក៖ ប្រមុខ​ទូត​អាមេរិក​លោក Antony Blinken និយាយ​ថា សម្ព័ន្ធ​ណា​តូព្រួយបារម្ភ​ពី​ការបង្កើន​សមត្ថភាព​ខាង​យោធាដ៏​ឆាប់រហ័ស ​និង​ស្ងាត់ៗ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ចិន​ជាមួយ​រុស្ស៊ី ព្រមទាំង​បាន​ពិភាក្សា​ពី​មធ្យោ​បាយ​ដ៏​ជាក់លាក់​នានា​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​។

​លោក Blinken បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន បន្ទាប់ពី​ជំនួប​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​មកពី​សម្ព័ន្ធ​ការពារជាតិ​លោកខាងលិច​រយៈពេល​ ២​ថ្ងៃ​ថា សមាជិក​នៃ​សម្ព័ន្ធ​យោធា​របស់​យើង​នៅតែមាន​ក្ដីបារម្ភ ​អំពី​គោលនយោបាយ​របស់​ប្រទេស​ចិន ទាក់ទង​នឹង​ការបង្កើន​សមត្ថភាព​ខាង​យោធា​ដ៏​ឆាប់រហ័ស ​និង​ស្ងាត់ៗ រួមទាំង​កិច្ច​សហ​ប្រតិបត្តិការ​របស់​ប្រទេស​នេះ​ជាមួយ​រុស្ស៊ី។​ ​ការអត្ថាធិប្បាយ​របស់​លោក Blinken មាន​ឡើង​បន្ទាប់ពី​ទីក្រុង Moscow និយាយថា យន្តហោះ​ចម្បាំង​យុទ្ធសាស្ត្ររបស់​រុស្ស៊ី និង​ចិន រួមទាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក Tupolev-95 "Bear" ជាច្រើន​គ្រឿង បានធ្វើ​សកម្មភាព​ល្បាត​រួមគ្នា​លើ​សមុទ្រ​ជប៉ុន និង​សមុទ្រ​ចិន​ខាងកើត ហើយ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិកគឺកូរ៉េខាងត្បូងបាន​និយាយថា ខ្លួន​បានដឹងថា យន្តហោះ​ចម្បាំង​ទាំងនោះមាន ​២​គ្រឿង​ជា​របស់​ចិន និង ​៦​គ្រឿងជា​របស់​រុស្ស៊ី បាន​ហោះចូល​ក្នុង​តំបន់​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​។

​ចិន និងរុស្ស៊ីបានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួនព្រួយបារម្ភ ដោយ​ការប្រកាស​ពី​ទំនាក់ទំនង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្មាន​ដែន​កំណត់កាលពី​ខែកុម្ភៈ ប៉ុន្មាន​ថ្ងៃមុន​រុស្ស៊ីបើក​ការវាយលុក​ចូល​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        201
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        185
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        256

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm