អា​ហ្ស​ង់​ទីន​ឈ្នះ​ប៉ូឡូញ​ តែ​ក្រុម​ទាំងពីរ​ឡើង​វគ្គ ១៦​ក្រុម​ចុងក្រោយ

2022/12/01 06:50:42 pm        81

​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​ទីបំផុត​បាន​កែប្រែ​ពី​បរាជ័យ​ប្រកួត​ដំបូង​ក្នុង​ពូ​ល រហូត​យកឈ្នះ​ពីរ​ប្រកួត​ចុងក្រោយ​ដើម្បី​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​។

​​ប្រកួត​កាត់សេចក្តី​នៅ​យប់​ថ្ងៃ​ពុធ​ម្សិលមិញ អា​ហ្ស​ង់​ទីន​បាន​យកឈ្នះ​ប៉ូឡូញ ២-០ ដើម្បី​បញ្ចប់​ការប្រកួត​ក្នុង​ពូ​លជា​ក្រុម​លេខ ១ ដោយមាន ៦ពិន្ទុ​។ ​​Lionel Messi ត្រូវបាន​គេ​ចាត់ទុកថា​ ជា​តួអង្គ​សំខាន់​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​អា​ហ្ស​ង់​ទីន​ត្រលប់​មកកាន់​ជ័យជំនះ វិញ​តែ​ខ្សែប្រយុទ្ធ​របស់ PSG រូបនេះ​បែ​ជា​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​មិន​ចូល​នៅ​នាទី​ទី៣៩​។ ​​យ៉ាងណាក្តី​អា​ហ្ស​ង់​ទីន​នៅតែ​មានប្រៀប​លើ​ប៉ូឡូញ ​ទាំង​ការគ្រប់គ្រង​បាល់ និង​ឱកាស​ស៊ុត​បញ្ចូល​ទី​រហូត​រកបាន​គ្រាប់​នាំមុខ​នៅ​ដើម​វគ្គ​ទី២ ដោយ​ខ្សែបម្រើ​របស់ Brighton, Alexis MacAllister នៅ​នាទី​ទី៤៦ និង​ខ្សែប្រយុទ្ធ Man City, Julian Alvarez នៅ​នាទី​ទី៦៧​។​ ជ័យជំនះ​នេះ​គ្រប់គ្រាន់​សម្រាប់​អា​ហ្ស​ង់​ទីន​ដើម្បី​ឡើង​វគ្គ​បន្ត​ជួប​ជាមួយ​អូស្ត្រាលី តែ​ប៉ូឡូញ​ក៏​មិន​ធ្លាក់​ដែរ​ដោយមាន ៤ពិន្ទុ​ឈរ​លេខ ២ ឈ្នះ​គ្រាប់​បាល់​ចំណេញ​លើ​ម៉ិ​ក​ស៊ិ​ក​។

មួយគូ​ទៀត​ក្នុង​ពូ​ល​នេះ​ម៉ិ​ក​ស៊ិ​កបាន​យកឈ្នះ​អារ៉ាប៊ីសាអ៊ូ​ឌីត ២-១ ដើម្បី​មាន ៤ពិន្ទុ​ស្មើ​ជាមួយ​ប៉ូឡូញ​តែ​មិនអាច​ឡើង​វគ្គ​បន្តបាន​។ ​​ម៉ិ​ក​ស៊ិ​កបាន​នាំមុខ ២គ្រាប់​មុន​ដោយ Henry Martin នាទី​ទី៤៧ និង​មួយ​គ្រាប់​ទៀត​ដោយ Luis Chavez​។ ​​គិត​ត្រឹម ២-០ នាំមុខ​នេះ ម៉ិ​ក​ស៊ិ​កមាន​គ្រាប់​បាល់​ចំណេញ​ស្មើគ្នា​នឹង​ប៉ូឡូញ​ តែ​នៅតែ​ចាញ់​ប៉ូឡូញ​បើ​គិតពី​គោល​ការ​វិន័យ ​ដោយ​ម៉ិ​ក​ស៊ិ​កមាន​កាត​លឿង​តិចជាង​ម៉ិ​ក​ស៊ិ​ក​។ ​​យ៉ាងណាក្តី​ចុងក្រោយ​អារ៉ាប៊ីសាអ៊ូឌីត​ក៏​រកបាន​គ្រាប់​តាម​ពីក្រោយ ១-២ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Salem Al Dawsari នាទី​ទី៩០+៥ មានន័យថា ​ម៉ិ​ក​ស៊ិ​កមាន​គ្រាប់​បាល់​ចំណេញ​ចាញ់​ប៉ូឡូញ ១គ្រាប់​។ ​ប៉ូឡូញ​នឹងត្រូវ​ជួប​ជាមួយ​ក្រុម​ការពារ​ជើងឯក​បារាំង​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ

2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm