រដ្ឋមន្រី្តក្រសួងសុខាភិបាល៖ មនី្ទរសម្រាកព្យាបាលដើមអង្រ្កង ខេត្តកំពង់ស្ពឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ នូវការ​ធ្វេសប្រហែស

2022/12/01 07:25:20 pm        4.5 K

កំពង់ស្ពឺ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីស្រី្ត​រំលូតគភ៌​ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

ការបញ្ជាក់របស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល យ៉ាងដូច្នេះ​នាឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែងករណីស្រី្ត​រំលូតគភ៌​ស្លាប់ក្នុងផ្ទៃអាយុ១៨សប្តាហ៍ នៅមនី្ទរសម្រាកព្យាបាលដើមអង្រ្កង(ព្រៃទទឹង) ស្ថិតក្នុងភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ​ដែលមកដល់ពេលនេះ​កំពុងសម្រាកព្យាបាលនៅក្នុងមនី្ទរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ, ដោយមានការចូលរួមពីសំណាក់ឯកឧត្តម​សាស្រ្តាចារ្យ ឈាង រ៉ា អគ្គ​នាយកមនី្ទរពេទ្យកាល់ម៉ែត​ រួមជាមួយក្រុមការងារគ្រូពេទ្យជំនាញ ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ។

សូមបញ្ជាក់ថា ហេតុការណ៍រំលូតគភ៌ក្នុងផ្ទៃស្ត្រីដែលមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ នៅមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ​(ព្រៃទទឹង) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ​ភូមិលៀក ឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០២២​ ភ្លាមៗនោះ ក្រសួងសុខាភិបាលបាន​ចាត់​បញ្ជូន​ ក្រុមការងារបច្ចេកទេស​របស់ក្រសួង ដោយរួម​សហការ​ជាមួយអាជ្ញាធរខេត្តកំពង់ស្ពឺ ​និងមន្ទីរសុខាភិបាល ​នៃរដ្ឋបាលខេត្ត កំពង់ស្ពឺ ចុះពិនិត្យ​ស្រាវជ្រាវ​ករណីកើតហេតុបណ្តាលមកពីការរំលូតគភ៌​ក្នុងផ្ទៃស្រ្តីខាងលើ។

ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្រី្តក្រសួងសុខាភិបាល ​មានការសោកស្តាយជាពន់ពេក​នូវ​ហេតុការណ៍​រំលូតគភ៌​ក្នុងផ្ទៃអាយុ ​១៨សប្តាហ៍​ របស់ស្ត្រីដែលមាន ​ឈ្មោះខាងលើ នៅ​មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ​ដោយមន្ទីរសម្រាកព្យាបាលនេះ ​មានការ​ធ្វេសប្រហែស បាន​អនុញ្ញាត ​ឱ្យឆ្មបដែលមានការបណ្តុះបណ្ដាលចេញជាឆ្មបមែន​ តែឆ្មបរូបនេះ នៅមិនទាន់ទទួល​បានការ​បណ្តុះបណ្តាលបន្ថែមស្ដីពីការ​ រំលូតគភ៌​នៅឡើយ ដែលការអនុវត្ត​នេះ​ខុស​ពី​បច្ចេកទេសគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ​ជាពិសេសការ ណែនាំ​បច្ចេកទេស​ពី​មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងបទដ្ឋាន​គតិយុត្ត​នានា​របស់ក្រសួង និងពីគណៈវិជ្ជាជីវៈឆ្មប។

បច្ចុប្បន្ននេះ ស្ត្រីរងគ្រោះកំពុងតែសម្រាកព្យាបាល ​និងជួយសង្គ្រោះអាយុជីវិត ដោយ​យកចិត្តទុកដាក់ ​បំផុតពីក្រុមគ្រូពេទ្យ ​នៃមន្ទីរពេទ្យកាល់ម៉ែត​ និងដោយមានការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ជួយគាំទ្រដល់ការព្យាបាលទាំងស្រុងពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        67
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        101
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm