អូស្ត្រាលី​ឈ្នះ​ដា​ណឺ​ម៉ាក​ឡើង​វគ្គ ១៦​ក្រុម ​ខណៈ​ទុយ​នេ​ស៊ី​ឈ្នះ​បារាំង​តែ​អត់​បាន​ឡើង

2022/12/01 07:27:09 pm        122

​បាល់ទាត់៖ ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​បាន​ឈានឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ World Cup ជា​លើកដំបូង​ក្នុង​រយៈពេល ១៦ឆ្នាំ​ បន្ទាប់ពី​យកឈ្នះ​ដា​ណឺ​ម៉ាក​ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​គួរឱ្យភ្ញាក់ផ្អើល ១-០​។ ដា​ណឺ​ម៉ាក​ត្រូវការ​ជ័យ​ជំនះ​ដាច់ខាត​ដើម្បី​ឡើង​វគ្គ​បន្ត តែ​អូស្ត្រាលី​ធ្វើឱ្យ​អ្នកគាំទ្រ​ដា​ណឺ​ម៉ាក​គាំង​បាត់មាត់​ តាមរយៈ​គ្រាប់​បាល់​ជ័យជំនះ​របស់​អូស្ត្រាលី​នៅ​នាទី​ទី៦០ ដោយ Mathew Leckie​។

​​អូស្ត្រាលី​ត្រូវបាន​គេ​មើលឃើញថា​ជា​ក្រុម​លំដាប់​ទាប​ជាងគេ​នៅក្នុង​ពូ​ល D នេះ​មុន World Cup ចាប់ផ្តើម​។ ​អូស្ត្រាលី​ឡើង​វគ្គ​ខ្វែង​ចុងក្រោយ​បំផុត​តាំងពី​ឆ្នាំ២០០៦ World Cup នៅ​អាល្លឺម៉ង់ ជំនាន់​របស់ Harry Kewell និង Tim Cahill តែ​ធ្លា​ក់នៅ​វគ្គ ១៦ក្រុម​ក្រោម​ស្នាដៃ​របស់​អ៊ីតាលី​នៅពេលនោះ​។ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​នៅ​កាតា​នេះ អូស្ត្រាលី​នឹង​ឡើង​ជួប​ជាមួយ​អា​ហ្ស​ង់​ទីន​។

ងាក​មក​មួយក្រុម​ទៀត​ទុយ​នេ​ស៊ី​បាន​យកឈ្នះ​បារាំង ១-០ ផងដែរ​តែ​ក្រុម​មកពី​អាហ្វ្រិក​មួយ​នេះ​មិនបាន​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ឡើយ​។ ​​មួយ​គ្រាប់​ជ័យជំនះ​របស់​ទុយ​នេ​ស៊ី​សំរេចបាន​ដោយ​ប្រធាន​ក្រុម Wahbi Khazi នៅ​នាទី​ទី៥៨ ខណៈ​បារាំង​មាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​ចុង​ម៉ោង​ដោយ Antoine Griezmann តែ​អាជ្ញាកណ្តាល​មិនឱ្យ​ក្រោយ​មើល VAR​។ ​ជ័យជំនះ​នេះ​ធ្វើឱ្យ​បារាំង​ឡើង​វគ្គ ១៦ក្រុម​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ប៉ូឡូញ​។​ ​ពូ​ល D នេះ​បារាំង​ឈរលើ​គេ​ក្នុង​ពូ​ល​មាន ៦ពិន្ទុ​ស្មើគ្នា​នឹង​អូស្ត្រាលី ​ខណៈ​ទុយ​នេ​ស៊ី​មាន ៤ពិន្ទុ និង​ដា​ណឺ​ម៉ាកមាន​ត្រឹម ១ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        5
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm