អភិបាលរាជធានីភ្នំពេញ ៖ មានការអាណិតអាសូរ ការឆ្លងមេរោគកូវីដ១៩នៅតែបន្តមាន

2021/04/27 09:59:58 am        474

ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បាន​ប្រាប់​ដល់សមត្ថកិច្ចទាំងអស់ មិនឲ្យមានការធូរលុង និងមេត្តាគ្មានហេតុផល​បន្ត​ទៀតនោះឡើយ ហើយថា ​​ប្រសិនបើយើងមានការអាណិត​អាសូរដល់ពួកគាត់​ទៀត ការឆ្លងរីករាលដាលមេរោគកូវីដ១៩ នៅតែបន្ត ជាពិសេសនៅក្នុងតំបន់​រោងចក្រ ដែលកំពុងតែផ្ទុះឡើងខ្លាំងនេះតែម្តង។

នៅក្នុងចុះត្រួតពិនិត្យគោលដៅ និងសំណេះសំណាល​ជាមួយកងកម្លាំងប្រដាប់​អាវុធ​ចម្រុះ ដើម្បីត្រៀមល្បាត និងដាក់តាមគោលដៅនានា ក្នុងអំឡុងបិទខ្ទប់​រាជធានីភ្នំពេញ និងក្រុងតាខ្មៅជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាល​ដាល​នូវមេរោគកូវីដ១៩ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បើទោះជានៅ​ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលបានធ្វើការបិទខ្ទប់រាជធានីភ្នំពេញ មិនឲ្យឆ្លង​កាត់ជា​បណ្តោះអាសន្ន រយៈពេលពីរសប្តាហ៍ ដើម្បីបង្ការទប់ស្កាត់​ការ​​រីករាលដាល​បន្ថែមនូវមេរោគកូវីដ១៩ ក៏ដោយ ក៏មានបងប្អូនមួយចំនួនតូច​ពួកគាត់​នៅតែបន្តដើរ ដោយគ្មានការភ័យខ្លាចដដែល ដូច្នេះចាប់ពីពេលនេះ តទៅគឺគ្មានការលើកលែងបន្តទៀតនោះឡើយ ហើយការចាប់ ការរឹតបន្តឹង​របស់យើងពេលនេះ គឺមិនមែនជាការបិទសិទ្ធិ សេរីភាពរបស់​ពួកគាត់ទេ គឺជាការជួយពួកគាត់ឲ្យរួចផុតពីការឆ្លងនូវមេរោគកូវីដ១៩ដ៏កាចសាហាវនេះ។

ឯកឧត្តមអភិបាល បានសង្កត់ធ្ងន់ថា«កងកម្លាំងទាំងអស់ ដែលបានមកពី​អគ្គស្នង​ការនគរបាលជាតិ ស្នងការរាជាធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃ​ប្រទេស​ត្រូវសហការគ្នាដោយម៉ឺងម៉ាត់​បំផុតដើរល្បាត​នូវក្នុងតំបន់ភូមិ​សាស្រ្តសំខានៗ ជាពិសេសនៅក្នុងតំបន់រោងចក្រនេះតែម្តង ប្រសិនបើឃើញ​បងប្អូនប្រជាពលរដ្ឋណានៅតែដើរប្រសេចប្រសាចទៀត ត្រូវធ្វើការចាប់​ពួកគាត់​ឲ្យ​ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ហើយការធ្វើបែបនេះ​របស់យើង​នាពេលនេះគឺមិនមែនជាការរឹតបន្តឹងសិទ្ធិអ្វីនោះទេ គឺធ្វើឡើងដើម្បីសេចក្តីសុខ និង​អាយុជីវិតរបស់ពួកគាត់តែប៉ុណ្ណោះ ហើយប្រសិនបើយើងនៅតែអាណិត​អាសូរដល់ពួកគាត់ អ្នកឆ្លងនូវមេរោគកូវ១៩នៅតែបន្តមាន ហើយធ្វើយ៉ាងណា​ហាមឃាត់​ពួកគាត់ ឲ្យនៅផ្ទះរយៈពេល១៤ថ្ងៃនេះឲ្យបាន»។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីភ្នំពេញ ក៏បានជំរុញដល់កងកម្លាំងប្រដាប់អាវុធ​ដែលឈរ​ជើង​នៅគោលដៅនានាទាំងអស់ ត្រូវតែធ្វើការហាមឃាត់ និងចាប់​ភ្លាមៗ ចំពោះបុគ្គលណាដឹកនូវគ្រឿងស្រវឹង ហើយនាំបុគ្គលនោះទៅ​ធ្វើការ​អប់រំ ឬ តាមនីតិវិធីច្បាប់ជាធរមាន ដូចអ្វីដែលស្របទៅតាមសេចក្តីសម្រេច​របស់រាជ​រដ្ឋាភិបាល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ខែមេសា រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ។ ហើយមកពីបណ្តាខេត្តចូលមកភ្នំពេញត្រូវហាមឃាត់មិនឲ្យចូលភ្នំពេញវិញរយៈពេល១៤ និងហាមចេញពីភ្នំពេញទៅតាមបណ្តាខេត្តវិញរយៈពេល១៤ថ្ងៃផងដែរ ដែលការហាមនេះគឺមិនឲ្យមានការរីករាលដាលនូវមេរោគនេះកាន់តែខ្លាំងឡើងថែមទៀតនោះ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        200
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        181
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm