​បំផ្ទុះ​គ្រាប់បែក​វាយប្រហារ​នគរបាល​ប៉ា​គី​ស្ថាន​ការពារ​ក្រុម​ចាក់​វ៉ាក់សាំង​បណ្តាល​ឲ្យ​មនុស្ស ​៤​នាក់​ស្លាប់​

2022/12/01 09:28:32 pm        531

​ប៉ា​គី​ស្ថាន​៖ នគរបាល​ប៉ា​គី​ស្ថាន​បាន​និយាយ​ថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​របស់​ក្រុម​តា​លី​បង់​ប៉ា​គី​ស្ថាន​ម្នាក់ ​បានវាយប្រហារ​ក្រុមនគរបាល​ការពារ​ក្រុម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​គ្រុន​ស្វិតដៃជើង​ នៅ​ភាគ​និរតី​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ពុធ​បណ្តាល​ឲ្យ​មនុស្ស ​៤​នាក់​ស្លាប់ និង​ជាង ​៣០​នាក់​រងរបួស រយៈពេល​ត្រឹមតែ​ពីរ​ថ្ងៃ​បន្ទាប់ពី​ក្រុម​សកម្មប្រយុទ្ធ​បានបញ្ចប់​បទ​ឈប់​បាញ់​។

​ក្រុម Tehreek-e-Taliban Pakistan (TTP) បាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ជិត​ក្រុង Quetta ខេត្ត Balochistan នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ទទួលបាន​ដោយសារ​ព័ត៌មាន Reuters។​ ​មន្ត្រីនគរបាល​ម្នាក់​បាន​និយាយថា ជនរងគ្រោះ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​រួមមាន​នគរបាល​ម្នាក់ ម្នាក់​ស្ត្រី និង​កុមារ​ម្នាក់ ហើយ​អ្នករបួស​មួយចំនួន​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​ ​មន្ត្រីនិយាយថា អ្នករងរបួស​ម្នាក់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ហើយ​មន្ត្រីនគរបាល ១៥នាក់​ស្ថិត​ក្នុងចំណោម​អ្នករបួស​។

​ក្រុម​សកម្មប្រយុទ្ធ​អ៊ីស្លាម​និយម​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ជា​ញឹកញាប់​បានកំណត់​គោលដៅ​លើ​ក្រុម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្វិតដៃជើង ដោយបាន​ផ្សព្វ​ផ្សាយពាក្យ​ចចាមអារ៉ាម​ថា កិច្ចខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​បង្ការគឺជា​ឧបករណ៍​របស់​ប្រទេស​លោកខាងលិច ដើម្បី​ស៊ើបការណ៍​លើ​ពួកគេ និង​ធ្វើឱ្យ​ប្រជាជន​មូស្លីម​មិនអាច​មានកូន​បាន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        41
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        129
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm