មន្ត្រី​អាជ្ញាកណ្តាល​ស្ត្រី​មួយក្រុម​នឹង​ដឹកនាំ​ការប្រកួត​នៅ World Cup ជា​លើកដំបូង​យប់​នេះ​

2022/12/01 09:31:18 pm        149

​បាល់ទាត់៖ ​អាជ្ញាកណ្តាល​ជា​ស្ត្រី​មួយក្រុម​នឹង​ដឹកនាំ​ការប្រកួត​បុរស​នៅ World Cup ជា​លើកដំបូង​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្នុងជំនួប​រវាង​កូ​ស្តា​រី​កា​ទល់នឹង​អាល្លឺម៉ង់​។ ​​លោកស្រី Stephanie Frappart នឹង​ជា​អាជ្ញាកណ្តាល​ស្ត្រី​ទី១ ដែល​នឹង​ដឹកនាំ​ការប្រកួត​បុរស​នៅ World Cup ផងដែរ​។

​​អាជ្ញាកណ្តាល​ស្ត្រី​សញ្ជាតិ​បារាំង​រូបនេះ​ក៏បាន​ក្លាយជា​មន្ត្រី​អាជ្ញាកណ្តាល​ស្ត្រី​ទី១ ផងដែរ​ដែលមាន​ឈ្មោះ​ជា​មន្ត្រី​ទី៤ ក្នុងការ​ប្រកួត World Cup ក្នុងជំនួប​រវាង​ម៉ិ​ក​ស៊ិ​ក និង​ប៉ូឡូញ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ផងដែរ​។ ​​សម្រាប់​ការប្រកួត​រវាង​អាល្លឺម៉ង់ និង​កូ​ស្តា​រី​កា​យប់​នេះ​លោក​ស្ត្រី Stephanie Frappart នឹងត្រូវ​ដឹកនាំ​ការប្រកួតជាមួយ​អាជ្ញាកណ្តាល​ស្ត្រី​បីនាក់​ទៀត​រួមមាន Neuza Back សញ្ជាតិ​ប្រេ​ស៊ី​ល និង Karen Diaz Medina សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក​។

​​រំលឹកថា ​លោកស្រី Frappart គឺជា​អាជ្ញាកណ្តាល​ស្ត្រី​ទី១ ​ដែល​ដឹកនាំ​ការប្រកួត​បុរស​ក្របខណ្ឌ UEFA Champions League កាលពី​ឆ្នាំ២០២០​។ ​​ក្រៅពី​អាជ្ញាកណ្តាល​ស្ត្រី​ ៣នាក់​ខាងលើក៏មាន​អាជ្ញាកណ្តាល​ស្ត្រី ២​នាក់​ទៀត​រួមមាន​លោកស្រី Salima Mukansangga សញ្ជាតិ​រ៉ូ​វ៉ាន់ដា និង Yoshimi Yamashita ផងដែរ​ក្នុងចំណោម​មន្ត្រី​អាជ្ញាកណ្តាល ៣៦ ដែលមាន​ឈ្មោះ​ដឹកនាំ​ការប្រកួត​នៅ World Cup 2022 នៅ​ប្រទេស​កាតា​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm