យ៉ាងហោចណាស់​មនុស្ស ១៩​នាក់​រងរបួស​ដោយ​ការផ្ទុះ​បំពង់​បង្ហូរ​ប្រេង​នៅ​ម៉ិ​ក​ស៊ិ​ក

2022/12/01 09:53:01 pm        552

​​ម៉ិ​ក​ស៊ិ​ក៖ យ៉ាងហោចណាស់​មនុស្ស ១៩​នាក់​បាន​រងរបួស​នៅពេលដែល​បំពង់​បង្ហូរ​ប្រេង​របស់​រដ្ឋក្រុមហ៊ុន ​Petroleos Mexicanos (Pemex) បាន​ផ្ទុះ​នៅ​ភាគ​ខាងកើត​ប្រទេស​ម៉ិ​ក​ស៊ិ​ក ខណៈ​បុគ្គលិក​ព្យាយាម​គ្រប់គ្រង​ការ​លេច​ធ្លាយ​ឧស្ម័ន​។

​ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​ក្រុង Agua Dulce ភាគ​ខាង​ត្បូង​រដ្ឋ Veracruz នៅ​ពេល​ដែល​បុគ្គលិក​របស់​ក្រុមហ៊ុន​ប្រេង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កំពុង​ធ្វើការ​ ដើម្បី​គ្រប់គ្រង​ការ​លេច​ធ្លាយ​ឧស្ម័ន​អេ​តាន ដែល​ត្រូវបាន​រាយការណ៍​ដោយ​ពលរដ្ឋ​ក្នុង​តំបន់​។ ការិយាល័យ​ការពារ​ជន​ស៊ីវិល​រដ្ឋ Veracruz និយាយថា មន្ត្រី​បាន​រងរបួស​ដោយសារ​តែ​ការ​រលាក ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​។​

មនុស្ស​ប្រមាណ ៩០​នាក់​ដែល​រស់នៅក្នុង​តំបន់​នេះ​ត្រូវបាន​ជម្លៀសចេញ និង​បាន​ប្តូរ​ទៅ​ទី​កាន់​ទីជម្រក​បណ្តោះអាសន្ន​ជា​វិធានការ​ប្រុងប្រយ័ត្ន​ជាមុន ខណៈ​កំពុង​រង់ចាំ​ឧស្ម័ន​នៅក្នុង​បំពង់​បង្ហូរ​ប្រេង​អស់​ ដើម្បី​ចាប់ផ្តើម​ជួសជុល​ឡើងវិញ​។ ​ការ​​លួច​ប្រេងឥន្ធនៈ​បាន​នាំឱ្យមាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់​នៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ កាលពី​ឆ្នាំ​២០១៩ មនុស្ស​ជាង ១០០​នាក់​បាន​ស្លាប់​ដោយសារតែ​ការផ្ទុះ​ បង្កឡើង​ដោយ​បំពង់​បង្ហូរ​ប្រេង​ខុស​ច្បាប់​នៅក្នុង​រដ្ឋ Hidalgo​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        372
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        419
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        396

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm