Massimiliano Allegri នឹង​បន្ត​ដឹកនាំ Juventus ទោះ​មានការ​រុះរើ​ក្បាល​ដំបូល​ក្លិប​ទាំងស្រុង

2022/12/01 10:09:40 pm        132

​បាល់ទាត់៖ ​លោក Massimiliano Allegri នឹង​នៅតែ​បន្ត​តំណែង​អ្នកចាត់ការ​ក្លិប​សេះបង្កង់ Juventus ដដែល​ទោះបី​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ មានការ​រុះរើ​ក្បាល​ដំបូល​ក្លិប​គួរឱ្យភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ចន្ទ​ក៏ដោយ​។

​​តំណែង​ប្រធាន​ក្លិប​របស់លោក Andrea Agnelli នឹងត្រូវ​ជំនួស​ដោយ​លោក John Elkann ហើយ​ប្រធាន​ក្លិប​ថ្មី​រូបនេះ​គឺជា​ធានា​អះ​អាង​តំណែង​របស់លោក Allegri​។ ​កាលពី​ថ្ងៃ​ចន្ទ​ក្លិប​យក្ស​អ៊ីតាលី​មួយ​នេះ​ បានប្រកាស​ពី​ការលាលែង​តំណែង​គួរឱ្យភ្ញាក់ផ្អើល​របស់​ជួរ​ថ្នាក់ដឹកនាំ​ក្លិប ដែល​រួមមាន​ប្រធាន​ក្លិប​លោក Andrea Agnelli, អនុប្រធាន​ក្លិប​លោក Pavel Nedved និង​នាយក​ប្រតិបត្តិ Maurizio Arrivabene ជាដើម​។ ​ការលាលែង​តំណែង​ជា​ក្រុម​នេះ​ត្រូវបាន​គេ​ដឹងថា ពាក់ព័ន្ធ​នឹង​ការខាតបង់​ប្រាក់ចំណូល​ដល់​ទៅ​ជាង ២០០លាន​ផោន​ នៅពេលដែល Juventus ​បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ ៤ ក្របខណ្ឌ​កំពូល​អ៊ីតាលី Serie A​។

​​រំលឹកថា ​លោក Massimiliano Allegri ធ្លាប់​ឈ្នះ​ជើងឯក Serie A ៥លើក​ជាមួយ​សេះបង្កង់ Juventus បូករួម​ទាំង Italian Cup ៤លើក, Italian Super Cup ២លើក និង​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ២លើក​។ ​Juventus បច្ចុប្បន្នកំពុង​ឈរ​លេខ ៣ នៅ Serie A ក្រោយ​ឈ្នះ ៦ប្រកួត​ជាប់​គ្នា​មុន World Cup នេះ​នៅ​ពីលើ​ក្រុម​លេខ ៤ Lazio ១ពិន្ទុ​ តែ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Napoli ១០ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        169
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        176
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm