សភាមុខរបរនិងមីក្រូសហគ្រាសជំរុញដល់សហគ្រិនត្រូវចេះសម្របខ្លួនក្នុងបដិវត្តន៍ឧស្សាហកម្មទី៤

2022/12/01 10:30:56 pm        552

ភ្នំពេញ៖ ឯកឧត្តមទេស រដ្ឋមន្រ្តី សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា មានប្រសាសន៍ថា បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ ប្រជាជន និងមីក្រូសហគ្រាស ក៏ដូចជា​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច ​និងពាណិជ្ជកម្មជាតិ ​និងអន្តរជាតិ ដូច្នេះបើមិនមានការត្រៀមខ្លួនឲ្យបានគ្រប់ជ្រុង​ជ្រោយ​ជាមុនសម្រាប់ទទួលយក​ និងក្តាប់ការអនុវត្តភាពនាំមកដោយបដិវត្តន៍ថ្មីនេះ មីក្រូសហគ្រាស អាចជួបនឹងការខាតបង់ផលប្រយោជន៍យ៉ាងច្រើន។

ឯកឧត្តមទេស រដ្ឋមន្រ្តី សុន គន្ធរ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា រួមជាមួយលោកជំទាវឧញ៉ា ទេព កូលាប ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ​និងលោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េលី ស្ថាបនិកក្រុម​ប្រឹក្សាភិបាល នៃក្រុមហ៊ុនម៉េងលី ជេ នៅថ្ងៃទី១ខែធ្នូនេះ បានអញ្ជើញចូលរួមជាវាគ្មិនចែករំលែក​ចំណេះ​ដឹងក្នុងសិក្ខាសាលាស្តីពីអ្នកចាប់ផ្តើមអាជីវកម្មដំបូងត្រូវយល់ដឹងពីអ្វីខ្លះ? សិក្ខាសាលានេះ រៀបចំដោយសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ធ្វើឡើងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ឯកឧត្តម សុន គន្ធរ បានបញ្ជាក់ថា ឋិតក្នុងយុគសម័យ នៃចរន្តសកលភាវូពាណិជ្ជកម្ម និង​សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងការបង្កើតឡើងនូវតំបន់ពាណិជ្ជកម្ម​សេរី (FTA) សភាមុខរបរ ​និងមីក្រូសហគ្រាសកម្ពុជា ​មានភារកិច្ចជួយជំរុញ និងលើកទឹក​ចិត្ត​ដល់អាជីវករអាជីព និងមីក្រូសហគ្រិន ក្នុងផ្នែកផលិតកម្ម ​និងសេវាកម្ម ដោយប្រើប្រាស់វត្ថុធាតុ​ដើមក្នុងស្រុកជាចម្បង ​គួបផ្សំនឹងបច្ចេកវិទ្យាទំនើបៗ ​និងយុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីចូលរួមប្រកួតប្រជែង ​និងទទួលបានទីផ្សារ​ ទាំងនៅក្នុងតំបន់ និងពិភពលោក។

និស្សិត ដែលបានចូលរួមក្នុងសិក្ខាសាលា បានលើកឡើងថា បន្ទាប់ពីបានស្តាប់វាគ្មិនចែក​រំលែក​ចំណេះ​ដឹងនាពេលនេះ ​ គឺទទួលបានបទពិសោធន៍ជាច្រើន ​ទាក់ទងនឹងការប្រកបអាជីវកម្ម ។

កន្លងទៅ សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានរៀបចំសិក្ខាសាលាជាច្រើនលើករួចមក​ហើយ ​ដោយមានវាគ្មិនជាសហគ្រិន ​ដែលមានបទពិសោធន៍ ​ពីវិស័យឯកជន និងវាគ្មិន​តំណាង​ក្រសួង ស្ថាប័នផ្សេងៗជាច្រើនទៀត ​ដើម្បីបកស្រាយចម្ងល់ទាក់ទងនឹងច្បាប់ ​ការចុះបញ្ជីក្រុមហ៊ុន និង​ប្រតិបត្តិការអាជីវកម្មមីក្រូ និងធុនតូច ៕អត្ថបទ៖ ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        75
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        127
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm