យុវជនកម្ពុជា ៧ក្រុម ទទួលបានឱកាសបណ្តុះបណ្តាល ដើម្បីបង្កើតអាជីវកម្មថ្មីដោយខ្លួនឯង

2022/12/01 10:44:26 pm        574

ធុរកិច្ចបង្កើតថ្មីចំនួន ៧ ក្រុម ក្នុងនោះមាន ៤ ក្រុមមកពី Ideation Stage និង ៣ ក្រុមមកពី MVP Stage ដែលជាប់ជ័យលាភី ត្រូវបាន(NICC) ជួយជ្រោមជ្រែង បណ្តុះបណ្តាលអាជីវកម្ម រយៈពេល ១ឆ្នាំបន្ថែម ក្នុងការផ្តល់ឱកាសដល់យុវជនកម្ពុជា អាចបង្កើតអាជីវកម្មថ្មី បានដោយខ្លួនឯង។

មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធី Bandos Digital Startup ២០២២ ជាកម្មវិធីប្រកួតប្រជែងប្រចាំឆ្នាំ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ដែលមានទេពកោសល្យ ចូលរួមបង្កើតដំណោះស្រាយបែបឌីជីថល ជាមួយភាពច្នៃប្រឌិត  ដើម្បីឈានទៅរកការបង្កើតធុរកិច្ចថ្មី។

ទាក់ទងការប្រកួតប្រជែងនេះ សម្រាប់វគ្គជម្រុះដំបូង គណៈកម្មការវាយតម្លៃ និងជ្រើសរើសក្រុមធុរកិច្ចថ្មី ចំនួន ១៥ ក្រុម ក្នុងនោះ១០ក្រុម មកពី Ideation Stage និង ៥ក្រុម មកពី Product-Market Fit (MVP Stage) ដើម្បីទទួលបានការបណ្តុះបណ្តាល ណែនាំ និងប្រឹក្សាយោបល់ជាមួយអ្នកជំនាញក្នុងស្រុក និងក្រៅស្រុករយៈពេល ៤ សប្តាហ៍។ ក្នុងដំណាក់កាលនេះ ក្រុមធុរកិច្ចថ្មី បានធ្វើការកែតម្រូវបន្ថែមលើគំនិត និងគម្រោងអាជីវកម្មរបស់ក្រុមពួកគេ ដើម្បីត្រៀមខ្លួនធ្វើបទបង្ហាញនៅវគ្គផ្តាច់ព្រ័ត្រ។

 តាមរយៈការវាយតម្លៃទៅលើគំនិត និងគម្រោងអាជីវកម្មរបស់ក្រុមធុរកិច្ចថ្មីនីមួយៗ ប្រកបដោយជំនាញវិជ្ជាជីវៈ និងសុក្រឹតភាព ពីសំណាក់គណៈកម្មការ ៥ រូប នៅវគ្គផ្តាច់ព្រ័ត្រនេះ បានសម្រចជ្រើសរើសក្រុមជ័យលាភីចំនួន៧ ក្នុងនោះមាន ៤ក្រុមមកពី Ideation Stage (រួមមាន ក្រុម Skinorea, ក្រុម Zippy ,ក្រុម OneNext និងក្រុម New Day) និង ៣ ក្រុមមកពី MVP Stage (មានក្រុម Snoopedu, ក្រុម Unseentra និងក្រុម Tap App )ដើម្បីបន្តដំណើរក្នុងកម្មវិធីបណ្តុះបណ្តាលអាជីវកម្ម រយៈពេល១ឆ្នាំ ជាមួយមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា NICC ។

បើតាមប្រសាសន៍ លោកបណ្ឌិត ស្រ៊ុន សុវិឡា នាយក NICC បញ្ជាក់ឲ្យដឹងថា ក្រុមជ័យលាភីទាំង ០៧ មិនត្រឹមទទួលបានហិរញ្ញទាន ១០,០០០ ដុល្លារអាមេរិក ពី NICC ដើម្បីបង្កើត និងពង្រឹងអាជីវកម្មរបស់ពួកគេប៉ុណ្ណោះទេ ក្រុមជ័យលាភីទាំង ៧នឹងទទួលបានការបណ្តុះបណ្តាល ណែនាំបន្ថែម ពីអ្នកជំនាញ NICC និងអ្នកជំនាញក្រៅប្រទេសផងដែរ ។ លើសពីនេះទៅទៀត ក្រុមធុរកិច្ចទាំង ៧ នឹងមានឱកាសចូលរួមក្នុងកម្មវិធី Pitching ឬ Forum នៅប្រទេសកូរ៉េខាងត្បូង ព្រមទាំងមានឱកាសបង្កើត និងបង្កើនបណ្តាញទំនាក់ទំនងទៅកាន់បណ្តាញជាតិ និងអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ការបង្កើតបណ្តាញទំនាក់ទំនង សន្និសីទ និងកម្មវិធីសិក្ខាសាលាដែលរៀបចំឡើងដោយ NICC និងដៃគូពាក់ព័ន្ធ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        99
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        103
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm