រាជរដ្ឋាភិបាលបានទទួលថវិកា ១៤លានដុល្លាររួចហើយ លើបញ្ហាដោះស្រាយប្រេងឆៅកន្លងមកនេះ

2022/12/02 12:34:44 am        547

ភ្នំពេញ៖ ការដោះស្រាយបញ្ហាប្រេងឆៅចំនួនជិត ៣០ម៉ឺនប៉ារែល ដែលកម្ពុជាទទួលបាន ៧០% នៃចំណូលសរុប នៅក្នុងការបែងចែកនោះ បច្ចុប្បន្នថវិកានេះ រាជរដ្ឋាភិបាលបានទទួលរួចហើយ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៤លានដុល្លារអាមេរិក។

ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងនៅក្នុង ពិធីសំណេះសំណាលជាមួយនិវត្តជន នៃក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ការដោះស្រាយបញ្ចប់រឿងករណីប្រេងឆៅ ដែលត្រូវបាននាវា MT Strovolos ដឹកចេញពីកម្ពុជា ឆៅចំនួនជិត ៣០ម៉ឺនប៉ារែល ត្រូវបានដោះស្រាយរួចរាល់ ទៅតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកញ្ញា កន្លងមកនេះ ដោយក្នុងនោះកម្ពុជាត្រូវទទួលបានចំណែកពីការបែងចែកនោះ មកដល់ពេលនេះត្រូវបានបញ្ចប់ទាំងស្រុង។

ចំណែកថវិកាដែលបានដោះស្រាយ ដែលជាចំណែកទទួលបានប្រមាណ ៧០%នោះ កម្ពុជាទទួលបានរួចថវិកានេះរួចរាល់ហើយ ក្នុងចំនួនប្រមាណ ១៤លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ បើសរុបទាំងប្រាក់តម្កល់សម្រាប់ការធ្វើអាជីវកម្ម របស់ក្រុមហ៊ុន KrisEnergy ចំនួនប្រមាណ ៥ លានដុល្លារបន្ថែមទៀត សរុបទាំងអស់មានចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក មកដល់បច្ចុប្បន្នថវិកានេះ បានដាក់ចូលធនាគារជាតិនៃកម្ពុជារួចរាល់។

ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមឲ្យដឹងថា ចំពោះប្លុកដែលក្រសួងដកអាជ្ញាប័ណ្ណ ពីក្រុមហ៊ុន KrisEnergy បច្ចុប្បន្នក្រសួងកំពុងស្វែងរកដៃគូវិនិយោគបន្ត ក្នុងនោះមានក្រុមហ៊ុនមួយចំនួន បានចាប់អារម្មណ៍លើការនិយោគលើប្លុកទាំងនោះបន្តផងដែរ។ ចំណែកតំបន់ប្រេង OCA ត្រួតគ្នាជាមួយប្រទេសថៃវិញ បច្ចុប្បន្នក្រសួងកំពុងរៀបចំមន្រ្តីជំនាញទាក់ទងគ្នា ក្នុងដំណើរការចរចាររវាងប្រទេសទាំងពីរផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        69
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        134
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm